ព័ត៌មានអន្ដរជាតិ
ផ្ទុះការវាយប្រហារភេរវកម្មនៅ នូវែលសេឡង់
ប៉ូលិសនូវែលសេឡង់នៅថ្ងៃសុក្រទី៣ខែកញ្ញានេះ បានបាញ់សម្លាប់ជនជ្រុលនិយមម្នាក់ បន្ទាប់ពីគាត់បានចាក់និងបង្ករបួសដល់មនុស្សយ៉ាងតិច៦នាក់នៅផ្សារទំនើប New Lynn ក្នុងទីក្រុង Auckland។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានប្រាប់សន្និសីទកាសែតមួយថា “ជនជ្រុលនិយមដ៏ឃោរឃៅម្នាក់ បានបើកការវាយប្រហារភេរវកម្មទៅលើជនជាតិនូវែលសេឡង់ដែលគ្មានកំហុស”។
លោកស្រីនិយាយថា អ្នកវាយប្រហារគឺជាជនជាតិស្រីលង្កាដែលបានរស់នៅប្រទេសនូវែលសេឡង់អស់រយៈពេល ១០ ឆ្នាំមកហើយ និងជាមនុស្សដែលត្រូវគេតាមដានប្រហែល ៥ ឆ្នាំមកនេះ។

បុរសម្នាក់នោះ ត្រូវបានសម្លាប់ក្នុងរយៈពេល៦០វិនាទីអំឡុងការវាយប្រហារ។ គាត់ត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
សេវាកម្មសង្គ្រោះបន្ទាន់ St John បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា ក្នុងចំណោមអ្នករងរបួសទាំង៦នាក់ មាន៣នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងម្នាក់ទៀតស្ថិតក្នុងស្ថានភាពមធ្យម។

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ បានប្រុងប្រយ័ត្នចំពោះការវាយប្រហារចាប់តាំងពីខ្មាន់កាំភ្លើងជ្រុលនិយមស្បែកសម្នាក់ បានសម្លាប់មនុស្ស ៥១ នាក់នៅវិហារឥស្លាមពីរកន្លែងក្នុងទីក្រុង Christchurch កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩។
កាលពីខែឧសភា មនុស្ស ៤ នាក់ត្រូវបានគេចាក់ នៅក្នុងផ្សារទំនើបមួយនៅទីក្រុង Dunedin៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ស៊ីរ៉ែនព្រមានរលកយក្សស៊ូណាមិ រោទ៍ផ្អើលប្រទេសនូវែលសេឡង់ ក្រោយការរញ្ជួយដីជាបន្តបន្ទាប់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ