Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងហើយ នេះសមាសភាព ក្រុមតាលីបង់ ដឹកនាំរដ្ឋាភិបាលថ្មីរបស់ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ដោយដកស្រង់ប្រភពពីក្រុមតាលីបង់ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយរបស់តាលីបង់ នឹងដឹកនាំរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ។

លោក Abdul Ghani Baradar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Mullah Mohammad Yaqoob កូនប្រុសរបស់ស្ថាបនិកចលនាតាលីបង់ និងអ្នកនាំពាក្យតាលីបង់លោក Sher Mohammad Abbas Stanikzai នឹងកាន់តំណែងជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលថ្មីនេះ ។

លោក Sher Mohammad Abbas Stanikzai

កន្លងមកប្រភពមួយនៅក្នុងក្រុមតាលីបង់បាននិយាយនៅថ្ងៃទី ៣១ ខែសីហាថា លោក Baradar ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ខណៈដែលលោក Yaqoob នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិ ។

នៅដើមខែសីហា ក្រុមតាលីបង់បានបង្កើនការវាយលុកទៅលើកងកម្លាំងរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន ។ ក្រុមតាលីបង់បានចូលរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ ខែសីហា ហើយបានកាន់កាប់វិមានប្រធានាធិបតី ។

ចំណែកនៅថ្ងៃទី ១៦ ខែសីហា ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ ហើយទម្រង់បែបបទនៃរដ្ឋាភិបាលនៅក្នុងប្រទេសនេះ នឹងកាន់តែច្បាស់នាពេលអនាគត ។ រហូតមកដល់ពេលនេះ ខេត្តតែមួយគត់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ គឺខេត្ត Panjshir ភាគឦសាននៃទីក្រុងកាប៊ុល ដែលដឹកនាំដោយមេចលនាតស៊ូប្រដាប់អាវុធលោក Ahmad Massoud ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ វីដេអូស្តែងៗ ក្រុមតាលីបង់ ព្យួរបុរសម្នាក់នៅក្រោមឧទ្ធម្ភាគចក្រ ហោះលើទីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម