ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបដិសេធវ៉ាក់សាំង៣លានដូសពីគម្រោង Covax
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនអនុវត្តយុទ្ធនាការណ៍ទប់ស្កាត់កូវីដ-១៩នៅក្នុង«របៀបរបស់យើង» បន្ទាប់ពីបដិសេធវ៉ាក់សាំងបង្ការកូវីដពីបរទេសមួយចំនួនតាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា កំឡុងកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក គីម បាននិយាយថា «មន្ត្រីត្រូវចាំក្នុងចិត្តថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩គឺជាការងារដ៏សំខាន់ដែលមិនត្រូវបន្ធូរបន្ថយ សូម្បីតែមួយភ្លេត»។
KCNA បានផ្សាយថា ៖«លោក គីម បានអំពាវនាវឲ្យផ្តល់សម្ភារៈ និងបច្ចេកទេសពេញលេញដែលចាំបាច់សម្រាប់ការពង្រឹងយុទ្ធនាការណ៍ទប់ស្កាត់ការរាលដាលកូវីដ ធ្វើឲ្យប្រសើរឡើងនូវគុណភាពវិជ្ជាជីវៈ និងតួនាទីរបស់មន្ត្រីក្នុងមូលដ្ឋាននៃការទប់ស្កាត់ ព្រមទាំងបន្ថែមលើប្រព័ន្ធការពារការរីកដាលតាមស្ទីលរបស់យើង»។

លោក គីម ធ្លាប់បានអំពាវនាវឲ្យពលរដ្ឋកូរ៉េខាងជើងអត់ធន់នឹងវិធានការរឹងបន្តឹង ហើយព្រំដែនរបស់ប្រទេសនៅបន្តបិទ បើទោះជាសេដ្ឋកិច្ចដុនដាប និងខ្វះខាតស្បៀងអាហារក៏ដោយ។ ចាប់តាំងពីកូវីដបានចាប់ផ្តើមឡើង កូរ៉េខាងជើងបានចាត់វិធានការធ្វើចត្តាឡីស័កយ៉ាងតឹងតែង និងបិទព្រំដែនដើម្បីការពារការផ្ទុះរាលដាល បើទោះជាការអះអាងរបស់ខ្លួនពីការគ្មានវីរុសទាំងស្រុងដែលត្រូវបានពិភពខាងក្រៅសង្ស័យយ៉ាងណាក៏ដោយ។
កាលពីថ្ងៃអង្គារ៍ អង្គការ Unicef ដែលទទួលនិងចែកចាយវ៉ាក់សាំងក្នុងនាមកម្មវិធី Covax បាននិយាយថា កូរ៉េខាងជើងបានស្នើឲ្យបែងចែកវ៉ាក់សាំង Sinovac ចំនួន៣លានដូសទៅប្រទេសផ្សេងដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងវិញ។ កូរ៉េខាងជើងក៏ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំង AstraZeneca តាមរយៈគម្រោង Covax ប៉ុន្តែការដឹកជញ្ជូនរបស់ពួកគេត្រូវបានពន្យារពេល។
យោងតាម Unicef រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងជើងនៅតែនិយាយថា ខ្លួននៅតែបន្តទំនាក់ទំនងជាមួយ Covax ជុំវិញវ៉ាក់សាំងនាពេលអនាគត។
អ្នកជំនាញមួយចំនួនជឿថា កូរ៉េខាងជើងប្រហែលជាចង់បានវ៉ាក់សាំងផ្សេង ខណៈមានបញ្ហាពីប្រសិទ្ធភាពរបស់ Sinovac និងករណីឈាមកកដ៏កម្រដែលត្រូវបានលេចឮពីអ្នកចាក់វ៉ាក់សាំង AstraZeneca ខ្លះៗ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ