Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមន្រ្តី តាលីបង់ ឲ្យប្រទេសនានាទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ស្ថាបនិក និងជាអតីតប្រធានការិយាល័យនយោបាយរបស់តាលីបង់លោក Sayed Muhammad Tayyab Agha បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមកពីអង្គការសហប្រតិបត្តិការឥស្លាម ក៏ដូចជាអង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក ឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ។

លោក Sayed Muhammad Tayyab Agha
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Agha ដែលបានបម្រើការជាស្នងការនយោបាយ ក្រោមការដឹកនាំរបស់អតីតមេដឹកនាំ Mullah Mohammad Omar ក៏បានស្នើសហគមន៍អន្តរជាតិកុំផ្តាច់ខ្លួនចេញអាហ្វហ្គានីស្ថានផងដែរ ។ ការលើកឡើងរបស់លោក Agha កើតឡើង ៣ ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងកម្លាំងចុងក្រោយរបស់ខ្លួនចេញពីប្រទេស បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ ឆ្នាំ ។

ក្រុមតាលីបង់បាននិយាយថា ខ្លួនចង់បង្កើតរដ្ឋាភិបាល “រួមបញ្ចូលគ្នា” ហើយថា ខ្លួនបាននិងកំពុងពិភាក្សាជាមួយសមាជិកអតីតរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងរដ្ឋបាលថ្មី ខណៈក្រុមតាលីបង់ក៏បានសន្យាថានឹងគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ស្ត្រីនៅក្នុងច្បាប់ឥស្លាមផងដែរ ។

ទោះយ៉ាងណា ជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បានព្យាយាមរត់គេចចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ។

ជនជាតិអាហ្វហ្គានីស្ថានជាច្រើនខ្លាចការវិលត្រឡប់ទៅរកការគ្រប់គ្រងដ៏ឃោរឃៅ របស់ក្រុមតាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ នៅពេលដែលសិទ្ធិរបស់ស្ត្រីត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយក្រុមនេះបានធ្វើការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង ស្របតាមការបកស្រាយច្បាប់ឥស្លាមរបស់ខ្លួន ។

ទន្ទឹមនោះ រដ្ឋាភិបាលថ្មីនេះនឹងប្រឈមមុខបញ្ហាជាច្រើន រួមទាំងការដួលរលំសេដ្ឋកិច្ចដែលអាចកើតមាន ខណៈដែលបរទេស និងស្ថាប័ននានាបានរាំងខ្ទប់ជំនួយ និងមូលនិធិព្រមទាំងការត្រួតពិនិត្យ និងសម្ពាធពីសហគមន៍អន្តរជាតិ ជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន ។

វាក៏ប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខផងដែរ ជាពិសេសពីក្រុមរដ្ឋឥស្លាម ISIS-K ដែលបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ឃោរឃៅ នៅព្រលានយន្តហោះទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ដឹងហើយ នេះសមាសភាពក្រុម តាលីបង់ ដឹកនាំរដ្ឋាភិបាលថ្មីរបស់ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម