Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ចេញលទ្ធផល ការចាក់វ៉ាក់សាំង Sinovac លាយ AstraZeneca

បានផុស

នៅ

មន្រ្តីសុខាភិបាលជាន់ខ្ពស់ថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac របស់ប្រទេសចិន បន្ទាប់មកចាក់ AstraZeneca របស់ចក្រភពអង់គ្លេស កំពុងបង្ហាញពីសុវត្ថិភាពនិងបង្កើនភាពស៊ាំដោយជោគជ័យ ក្នុងចំណោមអ្នកចាក់ ១.៥ លាននាក់ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែកក្កដា ថៃបានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលលាយវ៉ាក់សាំងចិននិងវ៉ាក់សាំងដែលបង្កើតដោយលោកខាងលិច នៅពេលករណីឆ្លងនិងស្លាប់បានកើនឡើង ហើយរដ្ឋាភិបាលបានតស៊ូជាមួយការផ្គត់ផ្គង់វ៉ាក់សាំង។

អនុលេខាធិការអចិន្ត្រៃយ៍លោក Supakit Sirilak បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា “រូបមន្តលាយនេះ ត្រូវបានចាក់ឲ្យមនុស្សជាង ១.៥ លាននាក់ ហើយវាមានសុវត្ថិភាព។ ប្រទេសថៃនឹងមិនចាក់វ៉ាក់សាំង Sinovac ពីរដូសទៀតទេ”។

មានតែ ១៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមប្រជាជនជាង ៦៦ លាននាក់ ដែលបានទទួលថ្នាំបង្ការពេញលេញ។ ភាគច្រើននៃការឆ្លងចំនួន ១.២ លានករណីនិងការស្លាប់ ១២,១០៣ នាក់ បានកើតឡើងក្រោយខែមេសាឆ្នាំនេះ ដោយសារវីរុសបំប្លែងខ្លួន Delta និង Alpha។

ក្រសួងសុខាភិបាលនិយាយថា ការលាយបញ្ចូលគ្នារវាង Sinovac និង AstraZeneca បានជំរុញភាពស៊ាំដល់កម្រិតដូចការចាក់វ៉ាក់សាំង AstraZeneca ពីរដូសដែរ ហើយមានន័យថា យុទ្ធនាការចាក់វ៉ាក់សាំងអាចត្រូវបានបញ្ចប់ លឿនជាងមុនដោយសារគម្លាតដូសកាន់តែខ្លី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម