ព័ត៌មានអន្ដរជាតិ
ថ្មីៗនេះ កុមារអាមេរិកអត់ទាន់ចាក់វ៉ាក់សាំងឆ្លងកូវីដចូលពេទ្យកាន់តែច្រើន
កុមារកាន់តែច្រើនបានចូលមន្ទីរពេទ្យ និងចូលបន្ទប់សង្គ្រោះបន្ទាន់នៅរដ្ឋដែលចាក់វ៉ាក់សាំងទាប់នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)។
មនុស្សវ័យក្មេងបានជៀសផុតពីកូវីដ-១៩ធ្ងន់ធ្ងរពីការចូលមន្ទីរពេទ្យ និងស្លាប់ដែលផ្ទុយពីមនុស្សធំពេញវ័យ ទោះជាយ៉ាងណា មន្ទីរពេទ្យកុមារថ្មីៗនេះកំពុងកើនឡើងអ្នកជំងឺកូវីដ-១៩ស្ទើរទូទាំងប្រទេស។
ការសិក្សាចេញផ្សាយកាលពីថ្ងៃសុក្រនៅក្នុងរបាយការណ៍អត្រាជំងឺ និងមរណភាពរបស់ CDC បានរកឃើញថា ការចូលមន្ទីរពេទ្យ និងបន្ទប់សង្គ្រោះបន្ទាន់សម្រាប់មនុស្សវ័យក្មេងបានកើនឡើងពីខែមិថុនា ដល់ ខែសីហា ឆ្នាំនេះ។

ក្នុងរយៈពេលពេល២សប្តាហ៍នៅពាក់កណ្តាលចុងខែសីហា បន្ទប់សង្គ្រោះបន្ទាន់កើនខ្ពស់ជាង៣.៤ដងនៅរដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងទាបបំផុត និងការចូលមន្ទីរពេទ្យកើនខ្ពស់៣.៧ដងជាងរដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត។ រដ្ឋដែលចាក់វ៉ាក់សាំងទាបភាគច្រើននៅភាគខាងត្បូង។
ក្រុមការងារ CDC បានសរសេរថា ៖«ការចាក់វ៉ាក់សាំងទូទាំងសហគមន៍ដល់មនុស្សដែលមានសិទ្ធិចាក់គឺជាសមាសធាតុសំខាន់នៃយុទ្ធសាស្ត្រកាត់បន្ថយដើម្បីការពារចំនួនកុមារដែលឆ្លងវីរុស SARS-CoV-2 និងធ្វើឲ្យឈឺធ្ងន់»។
របាយការណ៍ទី២បានរកឃើញថា ខណៈពេលវីរុសបំប្លែងខ្លួនឆ្លងកាចសាហាវ និងរហ័សលឿនជំរុញឲ្យបញ្ជូនកុមារកាន់តែច្រើនចូលមន្ទីរពេទ្យ វាគឺជាសមាមាត្រប្រហាក់ប្រហែលគ្នាទៅនឹងចំនួនដែលឆ្លងចូលមន្ទីរពេទ្យនៅពេលកូវីដចាប់ផ្ទុះពីដំបូង។
ក្រុមការងាររកឃើញថា អត្រាចូលមន្ទីរពេទ្យបានកើនឡើង៥ដងក្នុងចំណោមកុមារ និងមនុស្សវ័យក្មេង ហើយកើនឡើងយ៉ាងឆាប់រហ័សចាប់ពីចុងខែមិថុនាដល់ពាក់កណ្តាលខែសីហា ស្របពេលនឹងការរាលដាលកាន់តែខ្លាំងនៃវីរុស Delta នៅសហរដ្ឋអាមេរិក។
អត្រាចូលមន្ទីរពេទ្យចំពោះមនុស្សវ័យក្មេងអត់ទាន់ចាក់វ៉ាក់សាំងគឺខ្ពស់ជាងអ្នកចាក់វ៉ាក់សាំងហើយដល់ទៅ១០ដង។ ការចូលព្យាបាលនៅមន្ទីរពេទ្យគឺខ្ពស់បំផុតក្នុងចំណោមកុមារអាយុដល់៤ឆ្នាំ និងក្មេងជំទង់អាយុ១២ដល់១៧ឆ្នាំ។
ក្មេងម្នាក់ក្នុងចំណោម៤នាក់ដែលចូលមន្ទីរពេទ្យគឺធ្ងន់ធ្ងរត្រូវការព្យាបាលកម្រិតខ្ពស់។
ដោយសារទិន្នន័យបានប្រើសម្រាប់ការសិក្សានេះបានមកពីកំណត់ត្រាកុមារចូលមន្ទីរពេទ្យ វាមិនអាចបង្ហាញថា តើកុមារកាន់តែច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ គឺបណ្តាលមកពីពួកគេប្រឈមនឹងជំងឺក្នុងសហគមន៍ច្រើន ឬដោយសារវីរុសបំប្លែងខ្លួន Delta ដែលធ្វើឲ្យកុមារងាយឈឺ។
ទោះយ៉ាងណា ការសិក្សាបន្ថែមថា ៖«សមាមាត្រនៃកុមារចូលមន្ទីរពេទ្យ និងក្មេងជំទង់មានជំងឺធ្ងន់ធ្ងរគឺប្រហែលគ្នានឹងមុនពេល និងកំឡុងពេលវីរុស Delta រាតត្បាតខ្លាំង។

នាយក CDC លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky បានគូសបញ្ជាក់ក្នុងការសិក្សាកាលពីថ្ងៃព្រហស្បតិ៍ក្នុងការបកស្រាយកូវីដនៅសេតវិមានថា កុមារមិនមែនកំពុងមានជំងឺធ្ងន់ធ្ងរច្រើនដោយសារវីរុស Delta ទេ។ «ហើយទោះយ៉ាងណា យើងកំពុងឃើញករណីកាន់តែច្រើនចំពោះកុមារ និងករណីជាទូទៅកាន់តែច្រើន។ ការសិក្សាទាំងនេះបង្ហាញថា មិនមានជំងឺធ្ងន់ធ្ងរកើនឡើងច្រើននៅក្នុងកុមារទេ។ ផ្ទុយទៅវិញ កុមារកាន់តែច្រើនឆ្លងកូវីដ-១៩ ពីព្រោះមានជំងឺច្រើនក្នុងសហគមន៍»។
«អ្វីដែលច្បាស់ពីទិន្នន័យទាំងនេះគឺការចាក់វ៉ាក់សាំងទូទាំងសហគមន៍គឺការពារកុមាររបស់យើង។ ខណៈចំនួនករណីឆ្លងកូវីដបានកើនឡើងក្នុងសហគមន៍ ចំនួនកុមារឈឺ ការចូលបន្ទប់សង្គ្រោះបន្ទាន់ និងការចូលមន្ទីរពេទ្យក៏នឹងកើនឡើងដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ