ព័ត៌មានអន្ដរជាតិ
ជនជាតិអាមេរិកទទួលវ៉ាក់សាំង៣ដូស ទើបត្រូវបានចាត់ទុកថាជាអ្នកបានចាក់ពេញលេញ
លោកវេជ្ជបណ្ឌិត Anthony Fauci និយាយថា ជនជាតិអាមេរិកទំនងជាត្រូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ទើបត្រូវបានចាត់ទុកថាជាអ្នកទទួលបានវ៉ាក់សាំងពេញលេញ។

ថ្លែងក្នុងសន្និសីទកាសែតនៅសេតវិមាន លោក Fauci និយាយថា ការសម្រេចចិត្តចុងក្រោយ នឹងត្រូវធ្វើឡើងដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC)។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេសរូបនេះបាននិយាយថា បទពិសោធន៍វិជ្ជាជីវៈរបស់លោក នាំឲ្យលោកជឿជាក់ថា វ៉ាក់សាំងប្រភេទ mRNA ដូសទី៣ នឹងត្រូវការជាចាំបាច់ ដើម្បីផ្តល់ការការពាររយៈពេលវែងប្រឆាំងនឹងកូវីដ។

សហរដ្ឋអាមេរិកកំពុងរៀបចំការចាក់ដូសជំរុញ សម្រាប់ជនជាតិអាមេរិកទាំងអស់ ដែលបានទទួលវ៉ាក់សាំងប្រភេទ mRNA ពីក្រុមហ៊ុន Pfizer និង Moderna ចន្លោះពី ៥ ទៅ ៨ ខែបន្ទាប់ពីការចាក់លើកទី២។ សហរដ្ឋអាមេរិកក៏កំពុងសិក្សាពីតម្រូវការ សម្រាប់ដូសជំរុញរបស់វ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូសផងដែរ។
យ៉ាងណាក្តី ការប្តេជ្ញាចិត្តជាផ្លូវការ ដែលចាត់ទុកថាវ៉ាក់សាំងដូស ៣ គឺជា “ការចាក់វ៉ាក់សាំងពេញលេញ” នឹងមានផលប៉ះពាល់យ៉ាងធំធេងចំពោះសាលារៀន អាជីវកម្មនិងអង្គភាពដទៃទៀតដែលមានអាណត្តិចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ PBS
ចុចអាន៖ ថ្មីៗ នេះ កុមារ អាមេរិក អត់ ទាន់ ចាក់ វ៉ាក់សាំង ឆ្លង កូវីដ ចូល ពេទ្យ កាន់ តែ ច្រើន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ