ព័ត៌មានអន្ដរជាតិ
ឆ្នាំ ២០០១-២០២១ គឺជា “សង្គ្រាមប្រឆាំងភេរវកម្ម” នៅ អាហ្វហ្គានីស្ថាន
ខណៈដែលមនុស្សភាគច្រើនកំពុងចាប់ផ្តើមថ្ងៃថ្មីនៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ដំណឹងមួយបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយន្តហោះមួយគ្រឿងបានហោះបុកចូលទៅក្នុងអគារពាណិជ្ជកម្មពិភពលោកនៅតំបន់ Lower Manhattan ។
មួយសន្ទុះក្រោយមកនៅវេលាម៉ោង ៩ និង ០៣ នាទីព្រឹក យន្តហោះមួយទៀតបានធ្លាក់ ហើយផ្សែងខ្មៅដ៏ធំបានហុយចេញពីអគារភ្លោះចូលទៅក្នុងមេឃពណ៌ខៀវនៃទីក្រុងញូវយ៉ក ក្រោយអគារកម្ពស់ ១១០ ជាន់ទាំងពីរបានដួលរលំក្នុងរយៈពេលមួយម៉ោង ។
វាបានបង្ហាញថា ភេរវករចំនួន ១៩ នាក់បានប្លន់យន្តហោះសរុបចំនួន ៤ គ្រឿង ខណៈយន្តហោះ ៣ គ្រឿងបានហោះបុកទៅក្នុងគោលដៅនៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោនឌីស៊ី ខណៈយន្តហោះទី ៤ បានធ្លាក់នៅវាលមួយកន្លែងនៅរដ្ឋ Pennsylvania ។ នៅទីបំផុតមនុស្ស ២,៩៧៧ នាក់បានស្លាប់ដែលនេះគឺជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ។
ការសង្ស័យភ្លាមៗបានធ្លាក់ទៅលើក្រុមអាល់កៃដា ដែលជាក្រុមឥស្លាមនិយម ខណៈសហរដ្ឋអាមេរិកគិតថាជាជម្រករបស់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាន ។
ក្រោយមកមិនដល់មួយខែផងពោលគឺនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០០១ លោកប្រធានាធិបតី George W. Bush បានប្រកាសបើកដំណើរការ “ប្រតិបត្តិការស៊ូទ្រាំនឹងសេរីភាព (Operation Enduring Freedom)”ដែលជាការចាប់ផ្តើមនៃសង្គ្រាមពិភពលោករបស់អាមេរិកលើភេរវកម្ម ។ ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត យោធាអាមេរិកបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកលើអាហ្វហ្គានីស្ថានប្រឆាំងនឹងកងកម្លាំងតាលីបង់ ខណៈរលកដំបូងនៃកងកម្លាំងដីគោកអាមេរិកបានមកដល់ប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ១២ ថ្ងៃក្រោយ ។
លោក Bush បាននិយាយថា “តាមរយៈការបំផ្លាញជំរុំ និងការរំខានដល់ទំនាក់ទំនងរបស់ពួកគេ យើងនឹងធ្វើឲ្យបណ្តាញភេរវករកាន់តែលំបាកក្នុងការបណ្តុះបណ្តាលអ្នកជ្រើសរើសថ្មី និងសម្របសម្រួលផែនការអាក្រក់របស់ពួកគេ” ។
លោកបន្តថា “ក្នុងពេលជាមួយគ្នានេះដែរ ប្រជាជនដែលត្រូវគេជិះជាន់នៅអាហ្វហ្គានីស្ថាននឹងដឹងពីសប្បុរសធម៌របស់អាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ។ នៅពេលយើងវាយប្រហារគោលដៅយោធា យើងក៏នឹងទម្លាក់ស្បៀងអាហារ ថ្នាំ និងការផ្គត់ផ្គង់ដល់បុរស ស្ត្រី និងកុមារអាហ្វហ្គានីស្ថានដែលកំពុងស្រេកឃ្លានផងដែរ” ។
គួរបញ្ជាក់ថា សង្គ្រាមរយៈពេល ២០ ឆ្នាំនៅអាហ្វហ្គានីស្ថានត្រូវបានក្រុមតាលីបង់ប្រកាសបញ្ចប់ ក្រោយក្រុមនេះបានចូលដល់រដ្ឋធានីកាប៊ុល និងគ្រប់គ្រងវិមានប្រធានាធិបតីកាលពីថ្ងៃទី ១៥ ខែសីហា ស្របពេលដែលអាមេរិកបានបិទបញ្ចប់ការដកទ័ព និងជម្លៀសមនុសចេញនៅយប់ថ្ងៃទី៣១ ខែសីហា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់