Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ វៀតណាម នឹងទទួលបានវ៉ាក់សាំង Sputnik V ចំនួន ២០ លានដូសពី រុស្ស៊ី

បានផុស

នៅ

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃសៅរ៍ទី ៤ ខែកញ្ញាថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ Sputnik V ចំនួន ២០ លានដូសពីប្រទេសរុស្ស៊ីនៅឆ្នាំនេះ ។

សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងហាណូយរវាងរដ្ឋមន្ត្រីការពារជាតិវៀតណាមលោក Phan Van Giang និងអនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexei Krivoruchko ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់ពេលនេះ មានតែ ៣ ភាគរយប៉ុណ្ណោះនៃប្រជាជន ៩៨ លាននាក់របស់វៀតណាម ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥១០,០០០ ករណី និងមានអ្នកស្លាប់ជាង ១២,០០០ នាក់ ខណៈទីក្រុងហូជីមិញគឺជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេរហូតមកដល់ពេលនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ វៀតណាម ដាក់ពង្រាយកងទ័ពពង្រឹងការបិទខ្ទប់ទីក្រុងហូជីមិញ មិនឲ្យប្រជាជនចេញពីផ្ទះសូម្បីតែទិញម្ហូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម