Connect with us

ព័ត៌មានអន្ដរជាតិ

តើវីរុសបំប្លែងខ្លួន​ Mu ជាអ្វី ហើយគួរឲ្យព្រួយបារម្ភប៉ុនណាទៅ?

បានផុស

នៅ

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ១៩បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu ដែលរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។

តើវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទ Mu គឺជាអ្វី?

វីរុសបំប្លែងខ្លួន Mu ឬ B.1.621 ត្រូវបានអង្គការសុខភាពពិភពលោក ដាក់បញ្ចូលទៅក្នុងបញ្ជីវីរុសគួរឲ្យចាប់អារម្មណ៍ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ វាមានដើមកំណើតនៅប្រទេសកូឡុំប៊ី ហើយបច្ចុប្បន្ន វីរុសនេះបានពង្រីកការឆ្លង៣៩ភាគរយនៅទីនោះ។ WHO កំពុងឃ្លាំមើលវីរុសនេះ ដោយសារតែភស្តុតាងថ្មីៗបានបង្ហាញថា វាអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលផ្តល់ដោយវ៉ាក់សាំងនិងអង់ទីគ័រ។

ការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ WHO បាននិយាយថា ទិន្នន័យដំបូងបង្ហាញពីការថយចុះសមត្ថភាពវ៉ាក់សាំង ស្រដៀងនឹងអ្វីដែលគេបានឃើញលើវីរុសបំប្លែងខ្លួន Beta ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ពីភាពស្រដៀងគ្នា ជាមួយវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង។

តើយើងគួរព្រួយបារម្ភប៉ុនណា?

លោកវេជ្ជបណ្ឌិត Cillian de Gascun ប្រធានមន្ទីរពិសោធន៍មេរោគជាតិ បាននិយាយកាលពីចុងសប្តាហ៍ថា “គ្មានការលើកឡើងពិតប្រាកដថា វីរុសនេះនឹងមានសមត្ថភាពអាចប្រកួតប្រជែងជាមួយវីរុសបំប្លែងខ្លួន Delta បានទេនៅដំណាក់កាលនេះ”។

លោកបានចង្អុលទៅការសិក្សាកម្អិតដែលធ្វើឡើងដោយសេវាសុខភាពសាធារណៈអង់គ្លេស ​ដែលបានរកឃើញថា វាហាក់ដូចជាមិនទំនងថា​ វីរុសនេះអាចឆ្លងសាហាវជាង Delta ទេ។

ការសិក្សានេះ បានកត់សម្គាល់ភាពស្រដៀងគ្នារវាងវីរុសនេះនិងវីរុស Beta ប៉ុន្តែនិយាយថា កម្រិតនៃការគំរាមកំហែងនឹងអាស្រ័យលើការលូតលាស់និងការពង្រីករបស់វា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Irish Examiner

ចុចអាន៖ WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម