ព័ត៌មានអន្ដរជាតិ
ប៉ូលិសស្រីមានផ្ទៃពោះ៨ខែ ត្រូវក្រុមតាលីបង់ ប្រហារជីវិតដល់ផ្ទះ នៅចំពោះមុខស្វាមី និងកូនៗ
សាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ប៉ូលិស្រីមានផ្ទៃពោះម្នាក់ ត្រូវបានក្រុមសកម្មប្រយុទ្ធតាលីបង់បាញ់សម្លាប់នៅចំពោះមុខស្វាមីនិងកូនៗរបស់នាង ក្នុងយុទ្ធនាការប្រហារជីវិតតាមផ្ទះរបស់ក្រុមតាលីបង់។
លោកស្រី Banu Negar ត្រូវបានសម្លាប់នៅផ្ទះរបស់នាងក្នុងក្រុង Firozkoh ដែលជាទីរួមខេត្ត Ghor ចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំថ្មី។

ស្រ្តីដែលធ្វើការនៅពន្ធនាគារក្នុងស្រុករូបនេះ គឺមានផ្ទៃពោះ៨ខែ នៅពេលត្រូវក្រុមតាលីបង់ប្រហារជីវិត កាលពីថ្ងៃសៅរ៍។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះបានប្រាប់ BBC ថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់នាងទេ ហើយកំពុងស៊ើបអង្កេត។

អ្នកនាំពាក្យ Zabiullah Mujaheed បាននិយាយថា “យើងដឹងអំពីហេតុការណ៍នេះ ហើយខ្ញុំសូមបញ្ជាក់ថា ក្រុមតាលីបង់មិនបានសម្លាប់នាងឡើយ ការស៊ើបអង្កេតរបស់យើងកំពុងបន្ត”។ លោកបានបន្ថែមថា ក្រុមតាលីបង់ បានប្រកាសលើកលែងទោសដល់មនុស្សដែលធ្វើការឲ្យរដ្ឋបាលមុន។
យោងតាមសាក្សី ខ្មាន់កាំភ្លើង ៣ នាក់បានមកដល់ផ្ទះ ហើយឆែកឆេរផ្ទះនោះ មុនពេលចងសមាជិកគ្រួសារហើយធ្វើសកម្មភាពសម្លាប់។

រូបភាពជាច្រើន ត្រូវបានចែកចាយតាមអ៊ីនធើណិត បង្ហាញពីជញ្ជាំងប្រឡាក់ឈាមនៅក្នុងផ្ទះនិងសាកសពរបស់នាង។
គួរបញ្ជាក់ថា រឿងនេះកើតឡើង បន្ទាប់ពីមានព័ត៌មានកាលពីដើមសប្តាហ៍មុនថា ប៉ូលិសស្រីអាហ្វហ្គានីស្ថានម្នាក់ កំពុងរត់គេចខ្លួនបន្ទាប់ពីត្រូវក្រុមតាលីបង់ វាយធ្វើបាបយ៉ាងដំណំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ចលនាតស៊ូអាហ្វហ្គានីស្ថាន ចាប់បានយុទ្ធជនតាលីបង់ រាប់រយនាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ