ព័ត៌មានអន្ដរជាតិ
ឆេះមន្ទីរពេទ្យព្យាបាលកូវីដ ស្លាប់មនុស្ស ១០នាក់ នៅ ម៉ាសេដូនីខាងជើង
មនុស្សយ៉ាងតិច១០នាក់បានស្លាប់ ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងទីក្រុង Tetovo នៃប្រទេស ម៉ាសេដូនីខាងជើង។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងមិនដល់មួយម៉ោងផង បន្ទាប់ពីវារលត់ទៅវិញនៅម៉ោងប្រហែល ២១:០០ ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Venko Filipce បានព្រមានថា ចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងបន្ថែមទៀត។
លោក Filipce និយាយថា “ក្រុមគ្រូពេទ្យកំពុងប្រយុទ្ធដើម្បីជីវិតអ្នករបួស”។ ហើយលោកបានហៅគ្រោះអគ្គិភ័យនេះថា ជាគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
គេមិនច្បាស់ទេថាតើ មានអ្នកជំងឺប៉ុន្មាននាក់កំពុងត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យនោះនៅពេលឧប្បត្តិហេតុនេះ កើតឡើង។

មន្ទីរពេទ្យនេះ ត្រូវបានគេរាយការណ៍ថាបានសាងសង់កាលពីឆ្នាំមុនដើម្បីថែទាំមនុស្សដែលឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩។
គួរបញ្ជាក់ថា ប្រទេសម៉ាសេដូនីខាងជើង ដែលមានប្រជាជនប្រហែលពីរលាននាក់ បានរាយការណ៍ពីករណីឆ្លងកូវីដជាង ១៨០,០០០ ករណី និងស្លាប់ ៦,១៥៣នាក់ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះឃ្លាំងស្តុកសារធាតុគីមីដ៏ខ្លាំងក្លានៅឥណ្ឌា សម្លាប់មនុស្ស ១២ នាក់

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច