ព័ត៌មានអន្ដរជាតិ
ចិនអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដោយសារហេតុផលតែមួយគត់នេះ
ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដែលនេះអាចជាការប៉ុនប៉ងចុងក្រោយរបស់អ្នកសិក្សាដើម្បីដាក់ការស្តីបន្ទោសចំពោះជំងឺរាតត្បាតនេះនៅខាងក្រៅព្រំដែនរបស់ពួកគេ។
ក្រុមមួយមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានអះអាងថា វីរុសនេះទំនងជាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌានារដូវក្តៅឆ្នាំ២០១៩ពោលគឺចម្លងពីសត្វទៅមនុស្សតាមរយៈទឹកដែលមានជាតិកខ្វក់មុនពេលធ្វើដំណើរទាំងគ្មានអ្នកចាប់អារម្មណ៍ទៅដល់ទីក្រុង Wuhan ដែលជាកន្លែងជំងឺកូវីដ១៩ត្រូវបានគេរកឃើញជាលើកដំបូង។

នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរចិនបានដាក់ការស្តីបន្ទោសទៅកន្លែងផ្សេងទៀតដោយលើកឡើងភាគច្រើនទាំងគ្មានភស្តុតាងថា ទាំងអ៊ីតាលីនិងសហរដ្ឋអាមេរិកអាចជាកន្លែងនៃការឆ្លងដំបូង។
ហើយការចោទប្រកាន់នេះបានកើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយរវាងឥណ្ឌានិងចិនដោយកងទ័ពប្រទេសទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកនៅតាមព្រំដែនដែលមានជម្លោះ។

អង្គការសុខភាពពិភពលោកកំពុងស្វែងរកប្រភពនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិនខណៈដែលភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ជំងឺនេះមានប្រភពនៅទីនោះ។
នៅក្នុងឯកសាររបស់ពួកគេ ក្រុមចិនបានប្រើការវិភាគជីវសាស្ត្រដើម្បីប៉ុនប៉ងតាមដានរកប្រភពដើមនៃជំងឺកូវីដ១៩។
ពួកគេនិយាយថា ការប្រើប្រាស់វិធីសាស្ត្រនេះបានច្រានចោលលទ្ធភាពដែលថាវីរុសកូរ៉ូណាត្រូវបានរកឃើញដំបូងនៅ Wuhan ហើយផ្ទុយទៅវិញបានចង្អុលទៅប្រទេសចំនួន៨ផ្សេងទៀតមានដូចជាបង់ក្លាដែស អាមេរិក ក្រិក អូស្ត្រាលី ឥណ្ឌា អ៊ីតាលី សាធារណរដ្ឋឆែក រុស្ស៊ីឬស៊ែប៊ី។

តាមរយៈការប៉ាន់ស្មាននៃពេលវេលានិងប្រៀបធៀបទៅនឹងសំណាកដែលបានយកនៅទីនោះ ពួកគេបានអះអាងថា វីរុសកូរ៉ូណាបានលេចចេញនៅក្នុងប្រទេសឥណ្ឌាកាលពីខែកក្កដាឬខែសីហាឆ្នាំ២០១៩។
ពួកគេបន្តថា “ចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០១៩ រលកកម្តៅយូរបំផុតលំដាប់ទី២ក្នុងកំណត់ត្រាបានវាយប្រហារភាគខាងជើងប្រទេសឥណ្ឌានិងប៉ាគីស្ថានដែលបានបង្កើតបានជាវិបត្តិទឹកធ្ងន់ធ្ងរនៅក្នុងតំបន់នេះ។

កង្វះទឹកបានធ្វើឲ្យសត្វព្រៃដូចជាស្វាជាដើម ចូលរួមប្រយុទ្ធដណ្តើមទឹកផឹកហើយវានឹងអាចបង្កើនឱកាសនៃអន្តរកម្មសត្វព្រៃនិងមនុស្ស។
យើងបានប៉ាន់ស្មានថា ការចម្លងវីរុស SARS-CoV-2 ពីសត្វទៅមនុស្សអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងរលកកម្តៅមិនធម្មតានេះ។

ក្រុមអ្នកស្រាវជ្រាវអះអាងទៀតថា ប្រព័ន្ធថែទាំសុខភាពអន់ខ្សោយនិងប្រជាជនវ័យក្មេងរបស់ប្រទេសឥណ្ឌាដែលទទួលរងរោគសញ្ញាអាការៈមិនសូវធ្ងន់ធ្ងរនៃជំងឺកូវីដ១៩បានអនុញ្ញាតឲ្យវីរុសរីករាលដាលដោយមិនត្រូវបានការពារអស់រយៈពេលជាច្រើនខែ។
ពួកគេប៉ាន់ស្មានថា វីរុសនេះអាចឆ្លងរាលដាលដល់បណ្តាប្រទេសដទៃទៀតនៅក្នុងបញ្ជីរបស់ពួកគេមុនពេលមកដល់ប្រទេសចិនដែលប្រហែលជាតាមរយៈទ្វីបអឺរ៉ុប៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ