Connect with us

ព័ត៌មានអន្ដរជាតិ

ចិនអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដោយសារហេតុផលតែមួយគត់នេះ

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដែលនេះអាចជាការប៉ុនប៉ងចុងក្រោយរបស់អ្នកសិក្សាដើម្បីដាក់ការស្តីបន្ទោសចំពោះជំងឺរាតត្បាតនេះនៅខាងក្រៅព្រំដែនរបស់ពួកគេ។

ក្រុមមួយមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិនបានអះអាងថា វីរុសនេះទំនងជាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌានារដូវក្តៅឆ្នាំ២០១៩ពោលគឺចម្លងពីសត្វទៅមនុស្សតាមរយៈទឹកដែលមានជាតិកខ្វក់មុនពេលធ្វើដំណើរទាំងគ្មានអ្នកចាប់អារម្មណ៍ទៅដល់ទីក្រុង Wuhan ដែលជាកន្លែងជំងឺកូវីដ១៩ត្រូវបានគេរកឃើញជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរចិនបានដាក់ការស្តីបន្ទោសទៅកន្លែងផ្សេងទៀតដោយលើកឡើងភាគច្រើនទាំងគ្មានភស្តុតាងថា ទាំងអ៊ីតាលីនិងសហរដ្ឋអាមេរិកអាចជាកន្លែងនៃការឆ្លងដំបូង។

ហើយការចោទប្រកាន់នេះបានកើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយរវាងឥណ្ឌានិងចិនដោយកងទ័ពប្រទេសទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកនៅតាមព្រំដែនដែលមានជម្លោះ។

អង្គការសុខភាពពិភពលោកកំពុងស្វែងរកប្រភពនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិនខណៈដែលភស្តុតាងវិទ្យាសាស្ត្របង្ហាញថា ជំងឺនេះមានប្រភពនៅទីនោះ។

នៅក្នុងឯកសាររបស់ពួកគេ ក្រុមចិនបានប្រើការវិភាគជីវសាស្ត្រដើម្បីប៉ុនប៉ងតាមដានរកប្រភពដើមនៃជំងឺកូវីដ១៩។

ពួកគេនិយាយថា ការប្រើប្រាស់វិធីសាស្ត្រនេះបានច្រានចោលលទ្ធភាពដែលថាវីរុសកូរ៉ូណាត្រូវបានរកឃើញដំបូងនៅ Wuhan ហើយផ្ទុយទៅវិញបានចង្អុលទៅប្រទេសចំនួន៨ផ្សេងទៀតមានដូចជាបង់ក្លាដែស អាមេរិក ក្រិក អូស្ត្រាលី ឥណ្ឌា អ៊ីតាលី សាធារណរដ្ឋឆែក រុស្ស៊ីឬស៊ែប៊ី។

តាមរយៈការប៉ាន់ស្មាននៃពេលវេលានិងប្រៀបធៀបទៅនឹងសំណាកដែលបានយកនៅទីនោះ ពួកគេបានអះអាងថា វីរុសកូរ៉ូណាបានលេចចេញនៅក្នុងប្រទេសឥណ្ឌាកាលពីខែកក្កដាឬខែសីហាឆ្នាំ២០១៩។

ពួកគេបន្តថា “ចាប់ពីខែឧសភាដល់ខែមិថុនាឆ្នាំ២០១៩ រលកកម្តៅយូរបំផុតលំដាប់ទី២ក្នុងកំណត់ត្រាបានវាយប្រហារភាគខាងជើងប្រទេសឥណ្ឌានិងប៉ាគីស្ថានដែលបានបង្កើតបានជាវិបត្តិទឹកធ្ងន់ធ្ងរនៅក្នុងតំបន់នេះ។

កង្វះទឹកបានធ្វើឲ្យសត្វព្រៃដូចជាស្វាជាដើម ចូលរួមប្រយុទ្ធដណ្តើមទឹកផឹកហើយវានឹងអាចបង្កើនឱកាសនៃអន្តរកម្មសត្វព្រៃនិងមនុស្ស។

យើងបានប៉ាន់ស្មានថា ការចម្លងវីរុស SARS-CoV-2 ពីសត្វទៅមនុស្សអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងរលកកម្តៅមិនធម្មតានេះ។

ក្រុមអ្នកស្រាវជ្រាវអះអាងទៀតថា ប្រព័ន្ធថែទាំសុខភាពអន់ខ្សោយនិងប្រជាជនវ័យក្មេងរបស់ប្រទេសឥណ្ឌាដែលទទួលរងរោគសញ្ញាអាការៈមិនសូវធ្ងន់ធ្ងរនៃជំងឺកូវីដ១៩បានអនុញ្ញាតឲ្យវីរុសរីករាលដាលដោយមិនត្រូវបានការពារអស់រយៈពេលជាច្រើនខែ។

ពួកគេប៉ាន់ស្មានថា វីរុសនេះអាចឆ្លងរាលដាលដល់បណ្តាប្រទេសដទៃទៀតនៅក្នុងបញ្ជីរបស់ពួកគេមុនពេលមកដល់ប្រទេសចិនដែលប្រហែលជាតាមរយៈទ្វីបអឺរ៉ុប៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម