ព័ត៌មានអន្ដរជាតិ
តម្លៃសម្លៀកបំពាក់បិទជិតរាងកាយនៅ អាហ្វហ្គានីស្ថាន ឡើងកប់ក្ដោង ខណៈស្រីៗសម្រុកទៅទិញស្លៀកការពារពី ក្រុមតាលីបង់
ស្ត្រីបានចាប់ផ្តើមសម្រុកទិញសម្លៀកបំពាក់បិទជិតរាងកាយដោយពួកគេភ័យខ្លាចថា ដូចស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។

ពួកគេនឹងត្រូវគេតាមប្រមាញ់ និងវាយដុំដោយពួកសកម្មប្រយុទ្ធនៅគ្រប់ទីកន្លែង គ្រប់ពេលស្ត្រីទាំងនោះមិនត្រូវបានគេឃើញពាក់ឈុត Hijab ឬ Burqas ។ ទោះយ៉ាងណាក៏ដោយមិនមានឧប្បត្តិហេតុបែបនេះត្រូវបានគេរាយការណ៍នៅឡើយទេ ដោយហេតុថា ស្ត្រី ៧០ ភាគរយនៅផ្សារទីក្រុងកាប៊ុលនៅតែមិនពាក់វា ។

បន្ទាប់ពីការប្រកាសនៅដើមសប្តាហ៍នេះ តម្លៃសម្លៀកបំពាក់ទាំងនេះបានកើនឡើងពី ៩០០ អាហ្វហ្គានី (១០.៥ ដុល្លារ) ដល់ ១៥០០ អាហ្វហ្គានី (១៨.៥ ដុល្លារ) ។
ទន្ទឹមនោះ ស្ត្រីម្នាក់អាយុប្រហែល ៥០ ឆ្នាំបានប្រាប់ Sputnik ថា “នាងបានទៅផ្សារ Ahmad Shah Baba Mena Bazaar ក្នុងទីក្រុងកាប៊ុលដើម្បីរកទិញឈុត Burqas ហើយខ្ញុំបានចេញមកថ្ងៃនេះដើម្បីទិញឈុត Hijab ឬ Chador សម្រាប់កូនស្រីខ្ញុំ ២ នាក់ទៀត” ។

ស្របពេលជាមួយគ្នានេះ ក្រុមតាលីបង់បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងមិនបង្ខំស្ត្រីឲ្យពាក់ក្រណាត់បិទមុខនោះទេ ប៉ុន្តែបានកត់សម្គាល់ថា ស្ត្រីត្រូវការធ្វើសកម្មភាពស្របតាមច្បាប់ Sharia នៅពេលចេញទៅខាងក្រៅ ។
គួរបញ្ជាក់ថា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធឡើងកាន់អំណាចមក ស្ត្រីអាហ្វហ្គានីស្ថានបានធ្វើបាតុកម្មតាមផ្លូវជាច្រើនដង ក្នុងគោលបំណងការពារសិទ្ធិទទួលបានការអប់រំ ការងារ និងសេរីភាពនៃការនិយាយរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប៉ូលិសស្រីមានផ្ទៃពោះ៨ខែ ត្រូវ ក្រុមតាលីបង់ ប្រហារជីវិតដល់ផ្ទះ នៅចំពោះមុខស្វាមី និងកូនៗ

-
សន្តិសុខសង្គម២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់