ព័ត៌មានអន្ដរជាតិ
ផ្លូវហាយវ៉េបែលហ្ស៊ិក រាប់គីឡូម៉ែត្រ ក្លាយជាភ្នំសំរាម
នៅភាគខាងកើតប្រទេសបែលហ្ស៊ិក ផ្លូវហាយវ៉េដែលគេបោះបង់ចោលមួយ ស្ទើរតែកប់ទាំងស្រុងនៅក្រោមគំនរសំរាមរាប់គីឡូម៉ែត្រ។
ការចាក់សំរាមបណ្តោះអាសន្នដែលរួមមានកម្ទេចកម្ទី ចំនួន ៩០,០០០ តោន លាតសន្ធឹងចម្ងាយ ៨ គីឡូម៉ែត្រ តាមបណ្តោយផ្លូវហាយវ៉េ A601 ខាងជើងទីក្រុង Liege គឺជាសក្ខីភាពនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយទឹកជំនន់មិនធ្លាប់មានពីមុនមក កាលពីពាក់កណ្តាលខែកក្កដា។

នៅពេលផ្ទះសម្បែង សាលារៀននិងអាជីវកម្មរបស់ប្រជាពលរដ្ឋ Wallonia ត្រូវបានបំផ្លាញដោយទឹកជំនន់ អាជ្ញាធរបានប្រឈមមុខនឹងភ្នំសំរាមមួយរំពេច។
Luc Joine ប្រធានសេវាកម្មបោសសម្អាតសំរាមទីក្រុង Liege ហៅកាត់ INTRADEL បាននិយាយប្រាប់ AFP ថា “ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដូចជាទូដាក់ចាន ឬគ្រឿងសង្ហារិម ត្រូវបានបំផ្លាញ។ ដូច្នេះហើយ ពួកគេបានដាក់វាលើផ្លូវនៅខាងក្រៅកន្លែងរបស់ពួកគេ ហើយសាលាក្រុងត្រូវបង្ខំចិត្តបោសសម្អាតតាមដងផ្លូវសម្រាប់ហេតុផលសុវត្ថិភាព”។

INTRADEL បានកំណត់ទីតាំងបណ្តោះអាសន្នចំនួន៣ ដើម្បីដាក់សំរាម ១៦០,០០០ តោន ដែលត្រូវបានដឹកយកចេញ។
បន្ទាប់ពីការត្រួតពិនិត្យដំបូងដោយប៉ូលិសដើម្បីធានាថាគ្មានសាកសពមនុស្សត្រូវបានកប់នៅក្នុងគំនរសំរាមនោះ រដ្ឋាភិបាលក្នុងតំបន់ក៏បានចូលទៅ។

Joine បានពន្យល់ថា ផ្ទៃផ្លូវខាងលើបានការពារការបំពុលដែលជ្រាបចូលទៅក្នុងដី ខណៈឆ្មាំត្រូវបានដាក់ពង្រាយគ្រប់ពេលវេលាដើម្បីបញ្ឈប់ការបន្ថែមសំរាម។
បុគ្គលិកសម្លាប់សត្វល្អិត ក៏បានធ្វើដំណើរឆ្លងកាត់ជាប្រចាំផងដែរ ដើម្បីកម្ចាត់សត្វកណ្តុរហើយរថយន្តបាញ់ទឹក កំពុងជួយបំបាត់ធូលីនិងក្លិនមិនល្អ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ ទឹកជំនន់មរណៈនៅ អាល្លឺម៉ង់និងបែលហ្សិក សម្លាប់មនុស្សកើនដល់ជិត ១០០នាក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង