ព័ត៌មានអន្ដរជាតិ
CDC៖ ក្មេងៗនៅតែជាចំណុចក្ដៅ និងជាមុខសញ្ញារបស់កូវីដឬវីរុសបំប្លែងខ្លួន
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានបង្ហាញថា កុមារនៅក្នុងរដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងកូវីដទាប មានលទ្ធភាពចូលមន្ទីរពេទ្យ ៤ ដង បើប្រៀបធៀបទៅនឹងកុមារដែលរស់នៅក្នុងរដ្ឋ ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/Featured-finaltyuio890-1024x614.png)
ទីភ្នាក់ងារនេះបាននិយាយថា ចាប់ពីខែ មិថុនា ដល់ខែ សីហា អត្រាឆ្លងមេរោគក្នុងចំណោមកុមារនិងក្មេងជំទង់ពី ៨ ទៅ ១០ ដងនៅទូទាំងប្រទេស។ សម្រាប់កុមារដែលមានអាយុចាប់ពី ៤ ឆ្នាំនិងទាបជាងនេះ អត្រាករណីបានកើនឡើងដល់ ១៦ ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៅក្នុងប្រជាជនទូទៅ នៅក្នុងខែសីហា និងពីរតិចជាង ២ នាក់ ក្នុងចំណោម ១០០,០០០ នាក់នៅក្នុងខែ មិថុនា។
យោងតាម CDC នៅខែ សីហា មាន ២៩ ករណីក្នុងចំណោមប្រជាជន ១០០,០០០ នាក់ នៃប្រជាជនអាយុពី ៥ ទៅ ១១ ឆ្នាំ កើនឡើងពីតិចជាង ២ នាក់ ក្នុងចំណោម ១០០,០០០ នាក់នៅក្នុងខែ មិថុនា ។
ដោយឡែកនៅចុងខែ សីហា មានករណីកូវីដជិត ៣៣ ករណី ក្នុងចំណោមប្រជាជន ១០០,០០០ នាក់សម្រាប់ក្មេងវ័យជំទង់ ដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ លើសពីតិចជាង ៣ នាក់ ក្នុងចំណោម ១០០.០០០ នាក់ដែលបានរាយការណ៍កាលពីខែ មិថុនា។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/QC3OTSTC2FA35PZITH2ZX7Z5BE-1024x684.jpg)
អ្នកស្រាវជ្រាវ CDC បានបញ្ជាក់ទៀតថា ក្នុងចំណោមកុមារនិងមនុស្សវ័យជំទង់ឆ្លងកូវីដ នៃករណីចូលសង្គ្រោះបន្ទាន់ និងការចូលមន្ទីរពេទ្យ បានកើនឡើងនៅចន្លោះខែ មិថុនា និងសីហា នៃឆ្នាំនេះ ជាមួយនឹងការកើនឡើងធំបំផុតក្នុងរយៈពេលបីសប្ដាហ៍ដំបូងនៃខែ សីហា។
លើសពីនេះ ការវិភាគនេះបានរកឃើញថា ភាគរយនៃការចូលមន្ទីរពេទ្យរបស់ក្មេងដែលឆ្លងកូវីដ១៩ ឬវីរុសបំប្លែងខ្លួន និងត្រូវចូល ICU នៅតែមានជិត ២០ភាគរយ ចាប់តាំងពីវីរុសបំប្លែងខ្លួនក្លាយជាវីរុសលេចធ្លោនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ
ចុចអាន៖នៅអាមេរិក ការគាំទ្រកូនឲ្យចាក់វ៉ាក់សាំង គឺជាអាវក្រោះសុវត្ថិភាព ការពារក្មេងៗ ពេលទៅសាលារៀន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច