Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករ ថៃ ធ្វើសមយុទ្ធការពាររដ្ឋប្រហារ

បានផុស

នៅ

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ពាន់នាក់បានបិទផ្លូវសំខាន់មួយក្នុងទីក្រុងបាងកកដើម្បីហាត់សមសម្រាប់យុទ្ធសាស្ត្រការពាររដ្ឋប្រហារនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ។

អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសនេះបានជួបប្រទះបាតុកម្មដែលដឹកនាំដោយយុវជនទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី កំណែទម្រង់របបរាជានិយមនិងការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។

នៅសប្តាហ៍នេះ លោកប្រាយុទ្ធដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ បាននិយាយសម្រាលដល់ទស្សនវិស័យនៃការផ្តួលរំលំឬណែនាំច្បាប់អាជ្ញាសឹក។

ប៉េងប៉ោងរូប Santa Claus បានចូលរួមជាមួយរូបទាជ័រពណ៌លឿងដែលបានក្លាយជានិមិត្តរូបនៃចលនានេះនៅពេលបាតុករប្រមាណ៥,០០០នាក់បានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសុក្រនៅភាគខាងជើងរាជធានី។

មេដឹកនាំបាតុកម្មម្នាក់ឈ្មោះ Panupong Mike Rayong Jadnok បានប្រាប់ហ្វូងមនុស្សថា “រដ្ឋប្រហារលើកទី១៤នឹងមិនកើតឡើងទេពីព្រោះប្រជាជននឹងចេញមកតស៊ូ”។

អ្នកតវ៉ាខ្លះបានដុតរូបរបស់លោក ប្រាយុទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាផ្នែកមួយនៃអ្វីដែលពួកគេហៅថា “សមយុទ្ធការពាររដ្ឋប្រហារ”, ក្រុមអ្នកតវ៉ាបានទូលប្រដាប់ក្មេងលេងក្នុងអាងហែលទឹកដើម្បីតំណាងឲ្យយោធាដែលឆ្លងកាត់ប្រជាជនដើម្បីចាប់យកតំណែងជួរមុខនៃនយោបាយថៃ។

ក្រុមមួយផ្សេងទៀតបានដើរហែក្បួនកាន់រូបថតរបស់ក្រុមឧត្តមសេនីយ៍ដែលបានដឹកនាំរដ្ឋប្រហារកាលពីអតីតកាល មុនពេលដុតរូប។

ចលនានេះបានក្លាយជាមូលដ្ឋានថ្មីសម្រាប់សកម្មជននយោបាយរបស់ប្រទេសថៃដោយទាមទារឲ្យមានការផ្លាស់ប្តូររបបរាជានិយមដែលជាស្ថាប័នមួយធ្លាប់ត្រូវបានគោរព៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ការលក់រថយន្តថ្មី​នៅកម្ពុជាកើនឡើងខ្ពស់នៅត្រីមាសទី១

ព័ត៌មានជាតិ៥០ នាទីutes មុន

គ្រួសារមួយនៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ មានជីវភាពល្អប្រសើរពីការដាំដំណាំសាវម៉ៅ ទុរេន និងផ្លែបំពេញរាជ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាជីវករវៀតណាមនៅក្រុងធំៗបិទតូបខ្លួន នៅពេលអាជ្ញាធរបង្រ្កាបទំនិញក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល​យក​បានសាកសព​ចំណាប់ខ្មាំង​ពីរ​នាក់​មក​វិញ ​ចំពេល​ជម្លោះ​ហ្គាហ្សា​កំពុង​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម