ព័ត៌មានអន្ដរជាតិ
WHO ថា វីរុស Nipah ដែលផ្ទុះឡើងវិញនៅ ឥណ្ឌា គឺគ្រោះថ្នាក់ គ្មានវ៉ាក់សាំងការពារ និងមានអត្រាឆ្លងខ្លាំង
រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោកស្រី Veena George បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន ១១ នាក់នៅក្នុងរដ្ឋ Kerala របស់ឥណ្ឌាបានបង្ហាញរោគសញ្ញានៃវីរុសដ៏កាចសាហាវ Nipah ។
ទន្ទឹមនោះ កាលពីថ្ងៃអាទិត្យក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់ដោយសារវីរុសនេះ ហើយអ្នកជំនាញខាងវេជ្ជសាស្ត្ររបស់រដ្ឋបានចាប់ផ្តើមពិនិត្យមនុស្ស ២៥១ នាក់ដែលបានទាក់ទងជាមួយក្មេងជំទង់នេះ ។
ដោយដកស្រង់សម្ដីពីទូរទស្សន៍ជាតិ NDTV លោកស្រី George បាននិយាយថា “មានមនុស្ស ៣៨ នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅឯមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមន្ទីរពេទ្យ Kozhikode ដែលក្នុងនោះ ១១ នាក់បានបង្ហាញរោគសញ្ញា” ។
វីរុស Nipah ត្រូវបានបង្កឡើងដោយសត្វប្រចៀវស៊ីផ្លែឈើ ហើយមនុស្សដែលឆ្លងជំងឺនេះ គឺនៅពេលហូបផ្លែឈើមានទឹកមាត់របស់ប្រចៀវដែលមានមេរោគ ។
ស្របពេលជាមួយគ្នានោះ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថាជា វីរុសមួយក្នុងចំណោមវីរុសគ្រោះថ្នាក់បំផុតនៅលើពិភពលោក ព្រោះវាគ្មានថ្នាំ ឬវ៉ាក់សាំងការពារឡើយ ខណៈករណីឆ្លងដ៍សាហាវពីវីរុស Nipah មានពី ៤០ ភាគរយទៅ ៧៥ ភាគរយ ។
គួរបញ្ជាក់ថា វីរុស Nipah ធ្លាប់ត្រូវបានគេរកឃើញនៅឥណ្ឌាក្នុងរដ្ឋ West Bengal កាលពីឆ្នាំ ២០០១ និងនៅរដ្ឋ Kerala ក្នុងឆ្នាំ ២០១៨ ដល់ ២០១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល