Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​វៀតណាម​ម្នាក់ជាប់​គុក​៥​ឆ្នាំ​ពី​បទ​ចម្លង​កូវីដ​ទៅ​អ្នក​ដទៃ

បានផុស

នៅ

តុលាការ​វៀតណាម​មួយ​បាន​កាត់​ទោស​បុរស​ម្នាក់​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ​ពី​បទ​បំពាន​វិធានការ​ចត្តាឡីស័ក និងចម្លង​វីរុសកូវីដ​ទៅ​អ្នក​ដទៃ។

បុរស​ឈ្មោះ Le Van Tri អាយុ​២៨​ឆ្នាំត្រូវ​បាន​កាត់​ទោស​ពី​បទ​ចម្លង​​ជំងឺ​​ដ៏​គ្រោះ​ថ្នាក់​នៅ​ក្នុង​សវនាការ​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទរបស់​តុលាការ​ខេត្ត​ Ca Mau។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ទី​ភ្នាក់​ងារ​សារព័ត៌មានរដ្ឋ Vietnam News Agency។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមជា​ប្រទេស​មួយ​ដែល​គ្រប់​គ្រង​កូវីដ-១៩​បាន​ល្អ​កាល​ពី​ដំបូង ប៉ុន្តែ​ចាប់​ពី​ចុង​ខែមេសា ឆ្នាំ​២០២១​នេះ​មក ការ​ផ្ទុះ​សារ​ថ្មី​បាន​ធ្វើ​ឲ្យ​ធ្ងន់​ធ្ងរ​បំផុត​រហូត​ជាប់​កំណត់​ត្រា។

សារព័ត៌មាន​រដ្ឋ​បាន​ផ្សាយ​ថា ៖«Tri បាន​វិល​ត្រឡប់​ទៅ​ខេត្ត​ Ca Mau មក​ពី​ទី​ក្រុង​ហូជីមិញ និង​បាន​បំពានវិធានការ​ចត្តាឡីស័យ​២១​ថ្ងៃ។ គាត់​បាន​ចម្លង​មេរោគ​កូវីដ​ដល់​​មនុស្ស​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ព្យាបាន​បាន​មួយ​ខែ»។

ខេត្ត Ca Mau ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​រហូតប​ដល់​ពេល​នេះ​មាន​ករណី​ឆ្លង​កូវីដ-១៩​តែ​១៩១​នាក់ និង​ស្លាប់​ពីរ​នាក់​ប៉ុណ្ណោះ​ចាប់​តាំង​ពី​កើត​មាន​កូវីដមក ដែលជា​ចំនួន​ទាប​បំផុត​ប្រៀប​ធៀប​នឹង​ទី​ក្រុង​ហូជីមិញ​ដែល​មាន​ករណី​ឆ្លង​ជិត ២៦០០០០​នាក់ និង​ស្លាប់​១០៦៨៥​នាក់​ដែល​បាន​ក្លាយ​ជា​មណ្ឌល​ឆ្លង​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​ប្រទេស។

វៀតណាម​មាន​ករណី​ឆ្លង​កូវីដសរុប ៥៣៦​០០០​នាក់ និង​ស្លាប់​១៣៣៨៥​នាក់​ដែល​ភាគ​ច្រើន​បំផុត​កើត​មាន​តែ​ពីរ​បី​ខែ​ចុង​ក្រោយ​នេះ។

ក្រៅ​ពី​បុរស​ខាង​លើ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ វៀតណាម​ក៏​បាន​កាត់​ទោស​មនុស្ស​ពីរ​នាក់​ទៀត​​ដែល​ម្នាក់​ជាប់​ពន្ធនាគារ​១៨​ខែ និង​ម្នាក់​ទៀត​ជាប់ពន្ធនាគារ​២​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​បទ​ចោទប្រកាន់​ដូច​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ VNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម