ព័ត៌មានអន្ដរជាតិ
ជប៉ុន មានអ្នកស្លាប់ថែមទៀត បន្ទាប់ពីចាក់វ៉ាក់សាំង Moderna
តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលជប៉ុន បានឲ្យដឹងថា បុរសទី៣បានស្លាប់ មួយថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដូសទី២ ដែលមានសារធាតុកខ្វក់។

ដោយដកស្រង់សម្តីពីក្រសួងសុខាភិបាល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសម្នាក់នោះមានអាយុ៤៩ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី១១ខែសីហា ហើយត្រូវបានប្រកាសថាស្លាប់នៅព្រឹកបន្ទាប់។
យោងតាមសារព័ត៌មាន RT បានរាយការណ៍ថា បុរសម្នាក់នោះ មានប្រតិកម្មអាឡ័កស៊ីទៅនឹង គ្រាប់ធញ្ញជាតិ។

គាត់បានចាក់វ៉ាក់សាំង ដែលយកចេញពីកញ្ចប់មានសារធាតុកខ្វក់ ប៉ុន្តែបច្ចុប្បន្ន វ៉ាក់សាំងទាំងនោះត្រូវបានផ្អាកហើយ។ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ប្រហែល ២.៦លានដូស ត្រូវបានប្រមូលមកវិញនៅទូទាំងប្រទេសជប៉ុនបន្ទាប់ពីភាគល្អិត ត្រូវបានរកឃើញនៅខាងក្នុងដបខ្លះ។
គាត់គឺជាមនុស្សទីបីនៅក្នុងប្រទេសជប៉ុន ដែលបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការរោគ។ មុននេះ បុរសពីរនាក់ដែលមានអាយុខ្ទង់ ៣០ ឆ្នាំបានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង Moderna ដូសទី២។ បច្ចុប្បន្ន ជប៉ុនកំពុងបើកការស៊ើបអង្កេត ទៅលើការស្លាប់របស់ពួកគេ។

សារធាតុដែលត្រូវបានរកឃើញដំបូងនៅក្នុងដបជាច្រើន ហើយនាំឲ្យមានការប្រមូលមកវិញនោះ ត្រូវបានគេបង្ហាញថាជាដែកអ៊ីណុក។
កាលពីសប្តាហ៍មុន អ្នកចែកចាយជប៉ុនរបស់ Moderna គឺក្រុមហ៊ុន Takeda Pharmaceutical Co. បាននិយាយថា កម្ទេចដែកទាំងនោះទំនងជាធ្លាក់មកពីម៉ាស៊ីននៅឯរោងចក្រ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទទូចថា ភាគល្អិតនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tasnim News
ចុចអាន៖ Sinopharm ក្លាយជាក្រុមហ៊ុនចិន ធំដំបូងគេ កំពុងអភិវឌ្ឍន៍វ៉ាក់សាំង mRNA ប្រយុទ្ធជាមួយ Delta និង Beta

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង