Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អាមេរិកឡាទីន ប្រើវ៉ាក់សាំង Sinovac សម្រាប់ចាក់កុមារអាយុពី ៦ ឆ្នាំទៅ

បានផុស

នៅ

វិទ្យាស្ថានសុខភាពសាធារណៈឈីលី (ISP) កាលពីថ្ងៃចន្ទបានអនុម័តវ៉ាក់សាំង CoronaVac ដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech សម្រាប់ប្រើប្រាស់ជាបន្ទាន់លើកុមារ និងក្មេងជំទង់អាយុពី ៦ ទៅ ១៧ ឆ្នាំ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំអ្នកជំនាញស្តីពីការប្រើប្រាស់ឱសថ នាយក ISP លោក Heriberto Garcia បានធ្វើសេចក្តីប្រកាសថា “ដើម្បីបន្តការពារប្រជាជន យើងបានអនុម័តវ៉ាក់សាំង Sinovac សម្រាប់កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថា “ទិន្នន័យបង្ហាញថា ចំនួនកុមារឆ្លងជំងឺកូវីដបានកើនឡើង ដោយសារតែពួកគេមិនបានចាក់វ៉ាក់សាំងការពារ” ។

ទន្ទឹមនោះ អ្នកជំនាញ ISP ក៏បានគូសបញ្ជាក់ពីសុវត្ថិភាពនៃវ៉ាក់សាំង Sinovac និងការធ្វើតេស្តភាពស៊ាំរបស់វ៉ាក់សាំងនេះផងដែរ មុនពេលមានការអនុម័តប្រើប្រាស់នេះ ។

គួររំឭកថា ISP ក៏បានអនុម័តវ៉ាក់សាំង Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់ផងដែរ លើអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅកាលពីថ្ងៃទី ២០ ខែមករាឆ្នាំនេះ ។

យោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលឈីលីបានឲ្យដឹងថា ប្រជាជនជាង ១៣ លាននាក់បានចាក់វ៉ាក់សាំងពេញ ២ ដូស ពោលស្មើនឹង ៨៦.០១ ភាគរយនៃប្រជាជនគោលដៅចំនួន ១៥.២ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ថៃ បញ្ចេញលទ្ធផល ការចាក់វ៉ាក់សាំង Sinovac លាយ AstraZeneca

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម