Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូវីដបំប្លែងខ្លួន Mu ដែលល្បីធន់នឹងវ៉ាក់សាំង ពេលនេះឆ្លងពេញអាមេរិកហើយ នៅសល់តែរដ្ឋមួយប៉ុណ្ណោះ

បានផុស

នៅ

វីរុសកូវីដ -១៩បំប្លែងខ្លួន Mu ដែលអ្នកវិទ្យាសាស្ត្រភ័យខ្លាចថា អាចចម្លងខ្លាំងជាង Delta ឥឡូវនេះ ត្រូវបានរកឃើញនៅគ្រប់រដ្ឋរបស់អាមេរិកទៅហើយ លើកលែងតែ Nebraska មួយគត់។

The Mu variant has been detected in every US state except Nebraska –  Digichat

រដ្ឋ Florida និង California បានរាយការណ៍ករណីឆ្លងចំនួន ៣៨៤ ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមរដ្ឋទាំង ៤៩ ដែលមានការឆ្លងនៅសហរដ្ឋអាមេរិក។

ទីក្រុង Los Angeles បានរាយការណ៍ថា មានការឆ្លងចំនួន ១៦៧ករណី ពោលគឺជិតពាក់កណ្តាលក្នុងចំណោមការឆ្លងវីរុសនេះរបស់រដ្ឋ California។

ពីមុន Alaska មានករណីឆ្លងវីរុស Mu ខ្ពស់ជាងគេបំផុត ពោលគឺមានចំនួន ១៤៦ ករណី។ នោះតំណាងឲ្យ ៤ ភាគរយនៃករណីទាំងអស់ ដែលត្រូវបានកត់ត្រានៅក្នុងរដ្ឋដាច់ស្រយាលមួយនេះ។

យោងតាមសារព័ត៌មាន Newsweek, រដ្ឋអាមេរិកផ្សេងទៀតបានកត់ត្រាករណីវីរុសបំប្លែងខ្លួន Mu ដោយ Maine មាន៤២ករណី, Connecticut ៧៣ករណី, និង Hawaii ៣៩ករណី។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួន Mu ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា បានរីករាលដាលដល់ប្រទេសចំនួន៤១ហើយ រួមទាំងសហរដ្ឋអាមេរិកផងដែរ ហើយគេបារម្ភថា វាអាចមានភាពធន់នឹងវ៉ាក់សាំង។

វីរុសបំប្លែងខ្លួននេះ បានក្លាយជាការចាប់អារម្មណ៍ដោយសារ សក្តានុពលរបស់វាដែលអាចចម្លងបានខ្លាំងនិងធន់នឹងវ៉ាក់សាំង ដូចដែលបានរកឃើញដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី ៣០ ខែសីហា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តើវីរុសបំប្លែងខ្លួន Mu ជាអ្វី ហើយគួរឲ្យព្រួយបារម្ភប៉ុនណាទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម