ព័ត៌មានអន្ដរជាតិ
UN អំពាវនាវរកជំនួញ៦០០លានដុល្លារបន្ទាន់ជួយពលរដ្ឋអាហ្វហ្គានីស្ថាន
ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមនឹងដួលរលំសេវាកម្មជាមូលដ្ឋាន ហើយស្បៀងអាហារ និងជំនួយផ្សេងៗទៀតជិតអស់ហើយ។ នេះបើតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចសហប្រតិបត្តិការនៃកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅថ្ងៃអង្គារ៍ ទី៧ ខែកញ្ញា។
អ្នកនាំពាក្យ OCHA លោក Jens Laerke បានប្រាប់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ត្រូវការជំនួយស្បៀងអាហារ និងជំនួយផ្នែកសុខភាព ដោយជំរុញឲ្យម្ចាស់ជំនួយផ្តល់ឲ្យបានច្រើនបន្ថែមទៀតមុនពេលសន្និសីទជំនួយអន្តរជាតិដើម្បីអាហ្វហ្គានីស្ថាននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។

ទីភ្នាក់ងារបានចេញសេចក្តីអំពាវនាវមួយបន្ទាន់ដើម្បីស្វែងរកថវិកាប្រមាណ៦០០លានដុល្លារអាមេរិកសម្រាប់បំពេញតម្រូវការមនុស្សធម៌ដល់ប្រជាជន១១លាននាក់ក្នុងរយៈពេលនៅសល់ឆ្នាំនេះជុំវិញវិបត្តិរាំងស្ងួត និងអត់ឃ្លាន។
អ្នកនាំពាក្យបាននិយាយថា ៖«សេវាកម្មជាមូលដ្ឋាននៅអាហ្វហ្គានីស្ថាននឹងដួលរលំ ហើយស្បៀងអាហារ និងជំនួយសង្គ្រោះជីវិតផ្សេងៗទៀតគឺជិតអស់ហើយ។ យើងជំរុញឲ្យម្ចាស់ជំនួយអន្តរជាតិឧបត្ថម្ភដល់ការអំពាវនាវនេះឲ្យបានឆាប់រហ័ស និងប្រកបដោយសប្បុរសធម៌»។
មនុស្សជាងកន្លះលាននាក់បានផ្លាស់ទីលំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំនេះ ខណៈក្រុមតាលីបង់បានវាយលុកចូលទូទាំងប្រទេស និងដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ