Connect with us

ព័ត៌មានអន្ដរជាតិ

អាវដែល Maradona ពាក់យកដៃទះបាល់បញ្ចូលទីអង់គ្លេស ដាក់លក់ក្នុងតម្លៃកប់ពពក

បានផុស

នៅ

អ្នកជំនាញផ្នែកអនុស្សាវរីយ៍កីឡាជនជាតិអាមេរិចម្នាក់បាននិយាយថា អាវដែលត្រូវបានពាក់ដោយលោក Diego Maradona នៅពេលគាត់បានសាងភាពល្បីល្បាញដោយសារគ្រាប់បាល់ “Hand of God” យកដៃទះបាល់បញ្ចូលទីក្នុងជំនួបជាមួយអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ នៅប្រទេសម៉ិកស៊ិកដាក់លក់ក្នុងតម្លៃប្រមាណ ២ លានដុល្លារអាមេរិក បន្ទាប់ពីវីរបុរសអាហ្សង់ទីនរូបនេះទទួលមរណភាពកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ។

អាវនេះជាកម្មសិទ្ធិរបស់អតីតកីឡាករអង់គ្លេស Steve Hodge ដែលបានទទួលវាពី Maradona បន្ទាប់ពីការប្រកួតដែលបានជួយឲ្យអាហ្សង់ទីនយកឈ្នះអង់គ្លេសនៅវគ្គ quarter-finals ឬវគ្គ ៨ ក្រុមចុងក្រោយក្នុងលទ្ធផល ២-១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hodge បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា “ខ្ញុំបានដើរតម្រង់ទៅ Maradona ហើយខ្ញុំបានដោះអាវរបស់ខ្ញុំដូរជាមួយគាត់នៅលើទីលាន ។ បច្ចុប្បន្នអាវនេះត្រូវបានដាក់បង្ហាញនៅសារមន្ទីរបាល់ទាត់ជាតិអង់គ្លេសក្នុងទីក្រុង Manchester” ។

Maradona ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ លើកឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ហើយចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានចំនួន ៤ ដង ។

ចំណែកក្នុងក្លឹបអាជីពវិញ Maradona បានលេងឲ្យក្លិប Barcelona និង Napoli ដោយឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ២ សម័យកាលជាមួយក្លិបអ៊ីតាលី ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លិប Argentinos Juniors ហើយក៏លេងឲ្យ Sevilla និង Boca Juniors ព្រមទាំង New Old’s Old Boys នៅក្នុងប្រទេសកំណើតរបស់គាត់ផងដែរ ។

គួរបញ្ជាក់ថា វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បានទទួលមរណភាពក្នុងវ័យ ៦០ ឆ្នាំដោយសារជំងឺគាំងបេះដូងនៅឯផ្ទះរបស់គាត់ក្នុងទីក្រុង Buenos Aires ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS / BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម