ព័ត៌មានអន្ដរជាតិ
ក្មេងស្រីតូចៗ ត្រូវគេបង្ខំឲ្យដើរអាក្រាតកាយ ក្នុងពីធីសុំទឹកភ្លៀងនៅ ឥណ្ឌា (មានវីដេអូ)
ក្មេងស្រីតូចៗចំនួន ៦ នាក់ត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយ នៅភូមិមួយក្នុងស្រុក Damoh នៃរដ្ឋ Madhya Pradesh ក្នុងពិធីសុំទឹកភ្លៀង ដោយសារតំបន់នោះកំពុងជួបប្រទះគ្រោះរាំងស្ងួត។
គណៈកម្មាធិការជាតិការពារសិទិ្ធកុមារ (NCPCR) បានស្វែងរករបាយការណ៍ពីរដ្ឋបាលស្រុក Damoh អំពីហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យទី៥ខែកញ្ញា នៅភូមិ Baniya។
មន្រ្តីស្រុកនិយាយថា ប៉ូលិសបានទទួលព័ត៌មានថា ក្មេងស្រីខ្លះត្រូវបានគេបង្ខំឲ្យដើរអាក្រាតដើម្បីលួងលោមព្រះ ឲ្យបង្អុរទឹកភ្លៀង។
ប៉ូលិសកំពុងស៊ើបអង្កេតហេតុការណ៍នេះហើយ នឹងមានការចាត់វិធានការ ប្រសិនបើរកឃើញថា ក្មេងស្រីត្រូវបានគេបង្ខំឲ្យដើរអាក្រាតកាយពិតមែន។
យោងតាមជំនឿ ក្មេងស្រីត្រូវបានគេឲ្យដើរអាក្រាតកាយដោយមានចងឈើ ជាប់នៅលើស្មារបស់ពួកគេ។ ក្រុមស្ត្រីដែលអមដំណើរក្មេងស្រីទាំងនេះ នាំគ្នាច្រៀងដើម្បីសរសើរព្រះ។
មន្ត្រីក្នុងស្រុកនិយាយថា ឪពុកម្តាយរបស់ក្មេងស្រី ក៏ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tribune
ចុចអាន៖ គ្រូពេទ្យស្រឡាំងកាំង ពេលស្រ្តីម្នាក់អះអាងថា មិនដែលដេកសោះ រយៈពេល៤០ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ១២ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា