ព័ត៌មានអន្ដរជាតិ
Breaking News! ភ្លើងឆេះសន្ធោសន្ធៅក្នុងពន្ធនាគារនៅ ឥណ្ឌូណេស៊ី ស្លាប់ ៤០ នាក់
យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់នៅក្នុងពន្ធនាគារខេត្ត Banten របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីអគ្គិភ័យបានឆាបឆេះពេញមួយយប់ ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន CNN ។

ទន្ទឹមនោះ អ្នកជាប់ក្នុងមន្ទីរឃុំឃាំងដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Tangerang ត្រូវបានគេរាយការណ៍ថាបានជម្លៀសចេញផងដែរ បន្ទាប់ពីការប្រកាសអាសន្នបានកើតឡើង ខណៈចំនួនអ្នករបួសមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមណ្ឌលអប់រំកែប្រែលោកស្រី Rika Aprianti បាននិយាយនៅថ្ងៃពុធនេះថា “អគ្គិភ័យបានកើតឡើងនៅម៉ោង ១ និង ៥០ នាទីព្រឹកនៅក្នុង Block C នៃជាន់ទី ១ របស់ពន្ធនាគារនៅក្នុងទីក្រុង Tangerang” ។

យោងតាមលោកស្រី Rika បានឲ្យដឹងទៀតថា ចំនួនជនរងគ្រោះ ៤០ នាក់នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលក្រោយ ខណៈអ្នកដែលរងផលប៉ះពាល់ដោយអគ្គិភ័យ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យប្រចាំតំបន់ Tangerang ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សមត្ថកិច្ច ឥណ្ឌូណេស៊ី ចាប់នាវាដឹកប្រេងដែល កម្ពុជា ស្វែងរក

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត