ព័ត៌មានអន្ដរជាតិ
Delta មានសមត្ថភាពគេចពីភាពស៊ាំរបស់វ៉ាក់សាំងខ្លាំងជាងកូវីដទម្រង់ដើមដល់ទៅ ៨ដងឯណោះ
មកទល់នឹងពេលនេះ វីរុសបំប្លែងខ្លួន ដែលតា (Delta) ត្រូវបានរកឃើញកាន់តែបង្កគ្រោះថ្នាក់ទ្វេឡើង ខណៈវាអាចគេចពីភាពស៊ាំរបស់វ៉ាក់សាំង និងមានសមត្ថភាពចម្លងខ្លាំង បើទោះជាចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។

លទ្ធផលនៃការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Nature ក្រុមអ្នកស្រាវជ្រាវមកពីឥណ្ឌា និងប្រទេសដទៃទៀតបានរកឃើញថា វីរុសបំប្លែងខ្លួន ដែលតា មានលទ្ធភាពគេចពីភាពស៊ាំដែលទទួលបានតាមរយៈការចាក់វ៉ាក់សាំងរហូត ៨ ដង បើប្រៀបធៀបទៅនឹងវីរុសកូវីដទម្រង់ដើម។ មិនតែប៉ុណ្ណោះ វាមានលទ្ធភាពឆ្លងទៅមនុស្សដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដល់ទៅ ៦ដង។
ប្រភពដដែលបន្តថា អ្នកចាក់វ៉ាក់សាំង AstraZeneca ឬ Pfizer ពីរលើករួចរាល់ក៏ដោយ សុទ្ធសឹងប្រឈមឆ្លង ដែលតា ខ្ពស់ជាងកូវីដទម្រង់ដើម និងខ្ពស់ជាងកូវីដបំប្លែងខ្លួនផ្សេងៗ។
ទិន្នន័យនៃការស្រាវជ្រាវដែលធ្វើឡើងចំពោះបុគ្គលិកថែទាំសុខភាពជិត ៩ពាន់នាក់ដែលចាក់វ៉ាក់សាំងពេញលេញ នៅមន្ទីរពេទ្យចំនួន ៣ ក្នុងទីក្រុង ដេលី ប្រទេសឥណ្ឌា បញ្ជាក់បន្ថែមថា ទោះបីអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញក្ដី ក៏នៅតែប្រឈមហានិភ័យឆ្លងវីរុសបំប្លែងខ្លួន ដែលតា ផងដែរ ជាពិសេសវីរុសនេះចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនដទៃទៀតជិត ៦ដងឯណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Indian EXPRESS
ចុចអាន៖ ហានិភ័យខុសគ្នានៃវីរុសបំប្លែងខ្លួន Delta ចំពោះអ្នកចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់
ចុចអាន៖ ពាក់ម៉ាស ៣ស្រទាប់អំឡុងជំងឺរាតត្បាត អាចការពារបានកម្រិតណា?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ