Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺមួយទៀត កំពុងអុកឡុក នីហ្សេរីយ៉ា ពេលនេះសម្លាប់មនុស្សជាង ២ ពាន់នាក់

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា (NCDC) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺអាសន្នរោគនៅប្រទេសនីហ្សេរីយ៉ា ចាប់តាំងពីខែមករាមកបានកើនឡើងដល់ ២,១៤១ នាក់ក្នុងចំណោមករណីសង្ស័យជាង ៦៥,០០០ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយស្តីពីការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដែលទទួលបានដោយសារព័ត៌មាន XINHUA កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសុខភាពបាននិយាយថា ករណីសង្ស័យថាមានជំងឺអាសន្នរោគសរុបចំនួន ៦៥,១៤៥ ករណី ត្រូវបានរាយការណ៍ពីរដ្ឋ និងដែនដីចំនួន ២៣ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២,១៤១ នាក់ ពោលមានអត្រា ៣.៣ ភាគរយ ។

យោងតាមការធ្វើបច្ចុប្បន្នភាពនោះបានឲ្យដឹងទៀតថា ករណីសង្ស័យថ្មីនៅក្នុងសប្តាហ៍ចន្លោះថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៩ ខែសីហាបានថយចុះពី ៣,០៩៨ ករណីមកត្រឹម ២,១២៧ ករណីដែលបានកត់ត្រាកាលពីសប្តាហ៍មុន ។

ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅនីហ្សេរីយ៉ានៅតែបន្តកើតមានឡើងជារៀងរាល់ឆ្នាំ ពោលភាគច្រើននៅរដូវវស្សា ហើយជារឿយៗកើតឡើងនៅតំបន់ដែលមិនមានអនាម័យ កន្លែងប្រមូលផ្តុំមនុស្សច្រើនពេក កង្វះទឹកស្អាត និងអាហារ និងតំបន់ដែលមានការបន្ទោរបង់ពាសវាលពាសកាល ។

គួរបញ្ជាក់ថា ជំងឺអាសន្នរោគ គឺជាជំងឺឆ្លងដែលមានលក្ខណៈធ្ងន់ធ្ងរបំផុត ដោយការចាប់ផ្តើមភ្លាមៗនៃជំងឺរាគរូស ហើយអាចបណ្តាលឲ្យស្លាប់បាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ រក​ឃើញ​អ្នក​ស្លាប់​ជាង​៥០​នាក់​ ពី​ការ​លិច​ទូក​នៅ​ នីហ្សេរីយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម