ព័ត៌មានអន្ដរជាតិ
លោកស្រី Takaichi នឹងក្លាយជានាយករដ្ឋមន្ត្រីស្រីជប៉ុនដំបូង បើឈ្នះការបោះឆ្នោតក្នុងបក្ស
អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោកស្រី Sanae Takaichi គ្រោងប្រកាសដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតក្នុងគណបក្សកាន់អំណាច ដូច្នេះប្រសិនបើទទួលបានជោគជ័យមានន័យថា លោកស្រីនឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីលើកដំបូងរបស់ប្រទេសជប៉ុន។ ការិយាល័យរបស់លោកស្រីបាននិយាយនៅថ្ងៃពុធ ទី៨ ខែកញ្ញានេះ។
តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា លោកស្រី Takaichi ទទួលបានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe ហើយលោកស្រីនឹងផ្តោតលើបញ្ហាប្រឈមជាមួយនឹងការគំរាមកំហែងបច្ចេកវិទ្យារបស់ប្រទេសចិន និងជួយពង្រឹងសេដ្ឋកិច្ចដែលញាំញីដោយវិបត្តិកូវីដ-១៩។
គណបក្សប្រជាធិបតេយ្យសេរី (LDP)ដែលកំពុងកាន់អំណាចរបស់ជប៉ុននឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Yoshihide Suga បានប្រកាសចុះចេញពីតួនាទីកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ អ្នកដែលទទួលបានជ័យជម្នះពីការបោះឆ្នោតត្រូវបានធានាថា នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។
រហូតដល់ពេលនេះមានតែអតីតរដ្ឋមន្ត្រីក្រសួងការបរទេសសំដីស្រទន់លោក Fumio Kishida ដែលបានប្រកាសពីការប្រកួតប្រជែង ប៉ុន្តែរដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំងកូវីដ-១៩ដ៏ល្បីល្បាញលោក Taro Kono និងលោកស្រី Takaichi ក៏បានបង្ហាញពីមហិច្ឆតាដើម្បីប្រកួតប្រជែងដែរ។
លោកស្រី Takaichi អាយុ៦០ឆ្នាំបានក្លាយជារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងដំបូងគេនៅក្នុងរដ្ឋបាលនាយករដ្ឋមន្ត្រី Abe អាណត្តិទី២កាលពីឆ្នាំ២០១៤។
ប៉ុន្តែសូម្បីតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានផ្សាយថា ឥទ្ធិពលរបស់លោក Abe ស្ថិតនៅពីក្រោយ និងគាំទ្រដល់លោកស្រី Takaichi ដូច្នេះអាចនឹងជួយឲ្យលោកស្រីទទួលបានការគាំទ្រពីសមាជិកសភា២០រូបដែលត្រូវការ។ យ៉ាងណាលោកស្រីមានកម្រិតប្រជាប្រិយភាពទាបដែលអាចធ្វើឲ្យឱកាសរបស់លោកស្រីបាត់បង់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់