Connect with us

ព័ត៌មានអន្ដរជាតិ

BBC កាត់ផ្តាច់ មិនឲ្យអ្នកជំនាញអាមេរិកនិយាយ ព្រោះរិះគន់ប៉ាគីស្ថាន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស BBC បានធ្វើឲ្យអ្នកលេងអ៊ីនធើណិតខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីពិធីការិនីព័ត៌មានម្នាក់បានបញ្ឈប់អ្នកជំនាញអាមេរិកឈ្មោះ Christine Fair ពីការបង្ហាញទស្សនៈអំពីស្ថានភាពអាហ្វហ្គានីស្ថាន។

លោកស្រីវេជ្ជបណ្ឌិត Fair ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ BBC ក្នុងនាមជាវាគ្មិន ត្រូវបានកាត់ផ្តាច់មិនឲ្យនិយាយនៅពាក់កណ្តាលទី ដោយលោកស្រី Philippa Thomas នៅពេលលោកស្រីនិយាយថា ប្រទេសប៉ាគីស្ថាន កំពុងក្លាយជាកន្លែងចិញ្ចឹមភេរករ។

លោកស្រី Fair និយាយមុនពេលត្រូវបានបញ្ឈប់ដោយលោកស្រី Thomas ថា “មិនដែលមានប៉ាគីស្ថានដែលប្រថុយប្រថានដូចនេះ មិនថាអ្នកកំពុងសម្លឹងទៅមើលការវាយប្រហារភេរវកម្មដែលមិនគួរឲ្យជឿនៅឥណ្ឌាឬថាតើអ្នកកំពុងសម្លឹងមើលការគាំទ្ររបស់តាលីបង់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០នោះទេ។ ការពិតគឺថា ប៉ាគីស្ថានមានសួនចិញ្ចឹមភេរវករនៅក្នុងប្រទេសរបស់ខ្លួនដោយសង្ឃឹមថាពួកគេនឹង…”។

និយាយបានប៉ុននេះ​វេជ្ជបណ្ឌិត Fair ក៏ត្រូវរំខាន ហើយពិធីការិនីបាននិយាយថា BBC មិនមានអ្នកការទូតឬមន្ត្រីប៉ាគីស្ថាន ដើម្បីនិយាយអំពីប្រធានបទនេះទេ។ លោកស្រី Thomas បន្ថែមថា ប៉ាគីស្ថាននឹងបដិសេធយ៉ាងដាច់អហង្ការថា ពួកគេមិនបានបង្កើត តាលីបង់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូឃ្លីបនេះ បានបង្កភាពល្បីល្បាញយ៉ាងឆាប់រហ័សនៅលើអ៊ីនធើណិត ហើយទាក់ទាញឲ្យមានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធើណិត។

គួរបញ្ជាក់ជាថ្មីថា ក្រុមតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេចូលដល់ទីក្រុងកាប៊ុលនៅថ្ងៃទី១៥ខែសីហា។ អង្គការឥស្លាមនិយមមួយនេះ បានគ្រប់គ្រងប្រទេសឡើងវិញបន្ទាប់ពីអាមេរិកនិងកងទ័ពបរទេសផ្សេងទៀត ដកចេញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News9live

ចុចអាន៖ ទូរទស្សន៍ BBC និងសមាគម PATA គាំទ្រផែនការបើកទេសចរណ៍ឡើងវិញ របស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វ​ផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម