ព័ត៌មានអន្ដរជាតិ
អាមេរិកកើនអ្នកជំងឺកូវីដចូលពេទ្យជិត៣០០%ចុងសប្តាហ៍កន្លងទៅធៀបនឹងពេលដូចគ្នាឆ្នាំមុន
ចំនួនអ្នកជំងឺកូវីដ-១៩ចូលមន្ទីរពេទ្យទូទាំងសហរដ្ឋអាមេរិកនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងទៅដែលជាពេលវេលានៃ«ទិវាពលកម្ម»គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនជិត៣០០%។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។ ចំណែក ចំនួនជាមធ្យមនៃការស្លាប់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខ្ពស់ជាង៨៦%។
ការកើនឡើងអ្នកជំងឺបានកើតមានឡើងដោយសារវីរុសឆ្លងកាច Delta នៅតែបន្តរាតត្បាតទូទាំងសហរដ្ឋអាមេរិក និងស្របតាមពេលវេលានៃចុងសប្តាហ៍មានការធ្វើដំណើរច្រើន។ យោងតាមរដ្ឋបាលសន្តិសុខដឹកជញ្ជូនបង្ហាញថា មនុស្សជាង៣.៥លាននាក់បានធ្វើដំណើរទូទាំងប្រទេសនៅថ្ងៃសុក្រ និងសៅរ៍ ជាពេលឈប់សម្រាកនៃទិវាពលកម្ម បើទោះជាមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិកបានចេញសេចក្តីណែនាំឲ្យអ្នកមិនទាន់ចាក់វ៉ាក់សាំងកុំធ្វើដំណើរ។
ការឈឺចូលមន្ទីរពេទ្យ និងស្លាប់គឺជាសូចនាករយឹតនៃការរាលដាលកូវីដ ដូច្នេះផលប៉ះពាល់នៃការធ្វើដំណើររបស់ប្រជាជនសប្តាហ៍នេះនឹងមិនច្បាស់ភ្លាមៗទេ ប៉ុន្តែទីភ្នាក់ងារកំពុងផ្តល់ដំបូន្មានឲ្យមានការប្រុងប្រយ័ត្ន។
លោកស្រី Rochelle Walensky នាយក CDC បានលើកឡើងកាលពីសប្តាហ៍មុនថា ៖«យើងបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ និងពាក់ម៉ាស់អាចធ្វើដំណើរបាន»។
កាលពីចុងសប្តាហ៍នេះមានករណីឆ្លងប្រចាំសប្តាហ៍ចំនួន ១.១៤លាននាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានករណីឆ្លងតែ ២៨៧២៣៥នាក់ប៉ុណ្ណោះ។ ទោះបីមានការធ្លាក់ចុះនៅក្នុងរដ្ឋមួយចំនួនដូចជា ហ្លរីដាជាដើម ក៏រដ្ឋផ្សេងៗទផតដូចជា Idaho បានកំពុងឃើញកើនឡើងអ្នកជំងឺ។
ទីភ្នាក់ងារសុខភាពរបស់ Idaho បានលើកឡើងថា «កង្វះបុគ្គលិក និងគ្រែយ៉ាងខ្លាំង» ហើយបានព្រមានថា ពួកគេប្រហែលជាមិនទទួលបានការព្យាបាលតាមការរំពឹងទុកដូចសព្វមួយដងទេ ប្រសិនបើពួកគេចូលមន្ទីរពេទ្យ។
រហូតដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែឈរលេខ១ក្នុងលោក ជាមួយនឹងករណីឆ្លងកូវីដ-១៩សរុបជាង៤០លាននាក់ និងករណីស្លាប់ជាង៦៥ម៉ឺននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច