ព័ត៌មានអន្ដរជាតិ
តាលីបង់ បង្ខាំងស្រីៗនៅក្រោមដី ដើម្បីរារាំងមិនឲ្យចេញធ្វើបាតុកម្ម (មានវីដេអូ)
ស្ត្រីជនជាតិអាហ្វហ្គានីស្ថាននិយាយថា ពួកគេត្រូវបានគេចាក់សោនៅក្នុងបន្ទប់ក្រោមដីនៃធនាគារមួយ ដើម្បីរារាំងមិនឲ្យចូលរួមក្នុងការតវ៉ានៅទីក្រុងកាប៊ុល កាលពីថ្ងៃអង្គារទី៨ខែកញ្ញា។

ក្រុមអ្នកតវ៉ាដែលមានកំហឹង បានធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងរដ្ឋធានីកាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំប្រឆាំងតាលីបង់ បានអំពាវនាវឲ្យមាន “ការបះបោរទូទាំងប្រទេស” ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ។
រូបភាព បង្ហាញពីបាតុករជាស្ត្រី ឈ្លោះជាមួយអ្នកប្រយុទ្ធតាលីបង់ ខណៈស្ត្រីម្នាក់សម្លឹងមើលទៅកាំភ្លើង M-16 ដែលកំពុងភ្ជង់ចំមុខរបស់នាង។

វីដេអូដែលថតដោយទូរស័ព្ទដៃ បានបង្ហាញពីស្ត្រីម្នាក់នៅក្នុងចំណតរថយន្តក្រោមដី ថតជុំវិញដើម្បីបង្ហាញពីហ្វូងមនុស្សស្រីនិងក្មេងៗមួយចំនួន ដែលប្រមូលផ្តុំគ្នានៅកន្លែងតែមួយ។
វីដេអូនេះ ត្រូវបានកាត់ផ្តាច់ បន្ទាប់ពីមានឮសំឡេងបុរសម្នាក់ស្រែក។

លោកស្រី Miraqa Popal ប្រធានផ្នែកព័ត៌មាននៅគេហទំព័រ Tolo News របស់អាហ្វហ្គានីស្ថាន បានចែករំលែកឃ្លីបវីដេអូនេះ នៅលើបណ្តាញសង្គម Twitter ដោយសរសេរថា សាក្សីមួយចំនួនបាននិយាយថា ស្ត្រីទាំងនោះត្រូវបានបង្ខាំងនៅក្នុងធនាគារ Azizi នៃទីក្រុង កាប៊ុលដើម្បីរារាំងពួកគេមិនឲ្យចូលរួមជាមួយបាតុករ។
កាលពីថ្ងៃអង្គារ អ្នកតវ៉ាប្រឆាំងតាលីបង់ជាច្រើននាក់ក្នុងទីក្រុងកាប៊ុល បានទាមទារសិទ្ធិស្ត្រី ការងារនិងសេរីភាពក្នុងការធ្វើចលនា។

ក្រុមបាតុករ ក៏បានស្រែកពាក្យស្លោកប្រឆាំងប៉ាគីស្ថានផងដែរ ដោយថ្កោលទោសការជ្រៀតជ្រែករបស់ប្រទេសនេះ ចូលកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។ ប៉ាគីស្ថានត្រូវបានចោទប្រកាន់ថា បានផ្តល់ការគាំទ្រផ្លូវអាកាសដល់ពួកតាលីបង់។
គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះ បានកើតឡើងនៅពេលក្រុមពួកតាលីបង់ ប្រកាសរដ្ឋាភិបាលចាំផ្ទះ ដោយផ្តល់តំណែងកំពូលៗដល់ជនជីហាដជើងចាស់ ខណៈខ្លួនព្យាយាមនាំមកនូវស្ថិរភាពដល់អាហ្វហ្គានីស្ថាន ជាងបីសប្តាហ៍បន្ទាប់ពីការដណ្តើមអំណាច៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មកស្គាល់ Mullah Akhund មេដឹកនាំ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ