ព័ត៌មានអន្ដរជាតិ
រដ្ឋាបាល បៃដិន ប្រាប់ឲ្យ អតីតមន្ត្រី ដូណាល់ ត្រាំ លាឈប់ ឬត្រូវបណ្តេញចេញពីក្រុមប្រឹក្សាយោធា
រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រាប់មន្ត្រីជាច្រើននាក់ដែលត្រូវបានតែងតាំងនៅក្រុមប្រឹក្សាសេវាកម្មយោធាដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យលាឈប់ ឬត្រូវបណ្តេញចេញ។ នេះបើតាមប្រភពដែលដឹងរឿងបានប្រាប់សារព័ត៌មាន CNN។
មន្ត្រីត្រូវបានស្នើឲ្យលាឈប់រួមមានអតីតមន្ត្រីរបស់លោក ដូណាល់ ត្រាំ លេចធ្លោដូចជា អតីតមន្ត្រីទទួលបន្ទុកសារព័ត៌មាននៅសេតវិមានលោក Sean Spicer, អតីតទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី អ្នកស្រី Kellyanne Conway និងអតីតទីប្រឹក្សាសន្តិសុខជាតិលោក H.R. McMaster។ ពួកគេត្រូវបានតែងតាំងនៅក្រុមទីប្រឹក្សាយោធាកងទ័ពជើងទឹក ជើងអាកាស និង West Point។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/Joe-Biden-1024x527.png)
នៅរសៀលថ្ងៃពុធ អ្នកស្រី Jen Psaki មន្ត្រីទទួលបន្ទុកសារព័ត៌មានសេតវិមានបានបញ្ជាក់ពីការស្នើសុំត្រូវបានធ្វើរួចរាល់ហើយ។
អ្នកស្រី Psaki ប្រាប់ថា ៖«គោលបំណងរបស់លោកប្រធានាធិបតីគឺជាអ្វីដែលជាគោលបំណងរបស់លោកប្រធានាធិបតីណាមួយគឺដើម្បីធានាអ្នកពីការតែងតាំង និងមនុស្សបម្រើការនៅក្រុមទីប្រឹក្សាដែលមានសមត្ថភាពបម្រើ និងអ្នកដែលសមស្របនឹងតម្លៃរបស់អ្នក។ ហើយដូច្នេះ ការស្នើសុំនោះត្រូវបានធ្វើហើយ»។
អ្នកស្រី Psaki បន្ថែមថា ៖«ខ្ញុំនឹងឲ្យអ្នកដទៃវាយតម្លៃថាតើពួកគេគិតថា Kellyanne Conway និង Sean Spicer ឬអ្នកផ្សេងទៀតមានលក្ខណៈសម្បត្តិ ឬអត់ពីនយោបាយដើម្បីបម្រើការនៅក្រុមទីប្រឹក្សាទាំងនោះ ប៉ុន្តែតម្រូវការលក្ខណៈសម្បត្តិរបស់លោកប្រធានាធិបតីមិនមែនដោយសារចុះឈ្មោះគណបក្សរបស់អ្នកទេ។ ថាតើពួកគេមានលក្ខណៈសម្បត្តិដើម្បីបម្រើការ និងថាតើត្រូវនឹងគុណតម្លៃនៃរដ្ឋបាលនេះទេ»។
បុគ្គលលេចធ្លោផ្សេងទៀតមានដូចជា អ្នកស្រី Heidi Stirrup អតីតមន្ត្រីទំនាក់ទំនងសេតវិមានជាមួយក្រសួងយុត្តិធម៌ដែលត្រូវបានហាមចូលអគារ បន្ទាប់ពីអ្នកស្រីប៉ុនប៉ងចូលព័ត៌មានរសើបអំពីលទ្ធភាពដែលការបោះឆ្នោតក្លែងបន្លំនៅក្នុងខែធ្នូ ឆ្នាំ២០២០ និងវរសេនីយ៍ឯកចូលនិវត្តរ៍លោក Douglas Macgregor អតីតឯកអគ្គរដ្ឋទូតជ្រើសរើស និងជាមន្ត្រីមន្ទីរបញ្ចកោណដែលមានប្រវត្តិធ្វើការអត្ថាធិប្បាយដ៏ចម្រូងចម្រាស។ អ្នកទាំងពីរត្រូវបានតែងតាំងនៅក្រុមទីប្រឹក្សាយោធាកងទ័ពជើងអាកាស និង West Point។
អ្នកផ្សេងទៀតដែលត្រូវបានស្នើឲ្យលាឈប់ដែរមានដូចជាលោក Michael Wynne ដែលត្រូវបានតែងតាំងនៅក្រុមទីប្រឹក្សាកងទ័ពជើងអាកាស ឧត្តមសេនីយ៍ចូលនិវត្តរ៍ John Keane, Meaghan Mobbs និង David Urban ត្រូវបានតែងតាំងនៅក្រុមទីប្រឹក្សា West Point ព្រមទាំងលោក John Coale និង Russell Vought អតីតនាយកការិយាល័យគ្រប់គ្រង និងថវិការបស់លោក ត្រាំ ត្រូវបានតែងតាំងនៅក្រុមទីប្រឹក្សាកងទ័ពជើងទឹក។
ការបណ្តេញចេញមន្ត្រីរបស់លោក ដូណាល់ ត្រាំ ពីក្រុមទីប្រឹក្សាយោធាបានកើតឡើង បន្ទាប់ពីមន្ទីរបញ្ចកោណថ្មីៗនេះបានចាប់ផ្តើមសើរើក្រុមទីប្រឹក្សាសាថ្មី ក្រោយពេលដកអ្នកតែងតាំងរាប់រយនាក់កាលពីខែកុម្ភៈ។ នៅខែវិច្ឆិកា ប៉ុន្មានខែមុនពេលចាកចេញពីតួនាទី លោក ដូណាល់ ត្រាំ បានបណ្តេញចេញសមាជិកដែលបម្រើការយូរអង្វែងនៃក្រុមប្រឹក្សានយោបាយក្រសួងការពារជាតិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច