ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជូននាវាដឹកយន្តហោះទៅឈូងសមុទ្រពែក្សបន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់
យោធាអាមេរិកបានបញ្ជូននាវាដឹកយន្តហោះ USS Nimitz ទៅកាន់ឈូងសមុទ្រពែក្សរួមជាមួយនាវាចម្បាំងផ្សេងទៀតដើម្បីប្រុងប្រៀបត្រៀមប្រយុទ្ធនិងផ្តល់ការពារពីលើអាកាសសម្រាប់ទាហានដែលកំពុងដកចេញពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។

ការដាក់ពង្រាយនេះបានកើតឡើងចំពេលភាពតានតឹងក្នុងតំបន់បានកើនឡើងខ្ពស់បន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលម្នាក់ដែលដឹកនាំកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ការសម្រេចចិត្តដាក់ពង្រាយនាវា Nimitz ទៅឈូងសមុទ្រពែក្សបានធ្វើឡើងមុនការសម្លាប់លោក Mohsen Fakhrizadeh-Mahabadi ដែលជាសាស្ត្រាចារ្យរូបវិទ្យានិងជាអតីតមន្រ្តីម្នាក់នៅក្នុងឆ្មាំបដិវត្តអ៊ីរ៉ង់។

រដ្ឋបាលលោក Trump បានកំណត់ឱសានវាទយកថ្ងៃទី១៥ខែមករាសម្រាប់យោធាអាមេរិកក្នុងការដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។
ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្កសង្គ្រាមដោយការធ្វើឃាតលោក Fakhrizadeh-Mahabadi។ គាត់ជាអ្នកវិទ្យាសាស្រ្តម្នាក់ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកជាបិតានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រីអាមេរិកម្នាក់និងមន្ត្រីស៊ើបការណ៍សម្ងាត់២នាក់ទៀតបានបញ្ជាក់ប្រាប់កាសែត New York Times ថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។

លោក Fakhrizadeh-Mahabadi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយដែលពាក់ព័ន្ធនឹងការផ្ទុះមួយហើយបន្ទាប់មកមានការបាញ់កាំភ្លើងយន្តលើផ្លូវចន្លោះទីប្រជុំជន Absard និងទីក្រុងតេអេរ៉ង់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា គ្រាប់បែកដែលលាក់នៅក្នុងរថយន្តភីកអាប់មួយគ្រឿងបានផ្ទុះនៅពីមុខរថយន្ដរបស់គាត់មុនពេលខ្មាន់កាំភ្លើង៦នាក់បានចេញពីរថយន្ដមួយគ្រឿងហើយបើកការបាញ់ប្រហារ។

អ្នករងរបួសនៅក្នុងការវាយប្រហារនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតលោក Fakhrizadeh-Mahabadi បានទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល