ព័ត៌មានអន្ដរជាតិ
ព្យុហយាត្រារបស់ កូរ៉េខាងជើង លើកនេះធ្វើឲ្យពិភពលោកកំពុងងឿងឆ្ងល់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានៅពាក់កណ្តាលអធ្រាត្រ ពោលឆ្លងចូលថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ៧៣ នៃការបង្កើតប្រទេសរបស់ខ្លួន ។

បើយោងតាមកាសែត Rodong Sinmun បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានបង្ហាញខ្លួននៅលើវេទិកាមួយផងដែរនៃបរិវេណទីលានរបស់លោក គីម អ៊ីលស៊ុង ហើយបានគ្រវីដៃទៅកាន់ហ្វូងមនុស្ស ប៉ុន្តែលោកមិនបានថ្លែងសុន្ទរកថាអ្វីនោះទេ ។

កាសែត Rodong Sinmun បានរាយការណ៍ថា អំឡុងពេលក្បួនព្យុហយាត្រានោះ យន្តហោះបានហោះពីលើទីក្រុងព្យុងយ៉ាង ហើយទាហានឆ័ត្រយោងបានលោតចេញពីយន្តហោះនៅលើមេឃពេលយប់ ។
ចំណែកនៅតាមដងផ្លូវ ក្រុមតន្រ្តីបានដើរក្បួនដង្ហែរដែលរួមមាន កម្មករកម្មការិនី អង្គភាពស្រាវជ្រាវ និងក្រុមគ្រូពេទ្យស្លៀកឈុតការពារជំងឺឆ្លងទៅវិញ ។

អ្វីដែលជាការចាប់អារម្មណ៍នោះ រូបថតដំបូងពីក្បួនដង្ហែនៅថ្ងៃព្រហស្បតិ៍នេះ មិនបានបង្ហាញពីឃ្លាំងអាវុធមីស៊ីលរបស់កូរ៉េខាងជើងឡើយ ខណៈការអភិវឌ្ឍមីស៊ីលថ្មីៗរបស់ប្រទេសនេះ ត្រូវបានបង្ហាញជាញឹកញាប់នៅឯក្បួនដង្ហែរយោធានាពេលកន្លងមក ។

ទន្ទឹមនោះ គ្រឿងសព្វាវុធដែលបង្ហាញក្នុងរូបភាពពីទីលាននៅព្រឹកថ្ងៃព្រហស្បតិ៍នោះ គឺមើលទៅដូចជាស្ថិតក្នុងសមរភូមិតូចៗ ដោយបង្ហាញពីឡាន និងម៉ូតូកង់បីខ្នាតតូចអមដោយកងទ័ពជិះនៅលើនោះ ។
គួររំឭកថា ក្នុងអំឡុងពេលធ្វើព្យុហយាត្រាកាលពីខែមករា យោធាកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលក្រុមអ្នកវិភាគនិយាយថា ជាមីស៊ីលផ្លោងថ្មីបាញ់ចេញពីនាវាមុជទឹក (SLBM) ខណៈកាលពីខែតុលាឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងធំបំផុតមួយរបស់ពិភពលោក នៅឯក្បួនព្យុហយាត្រាយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ កូរ៉េខាងជើង ទំនងជាចាប់ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ