ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបណ្តាលឲ្យហើមខួរក្បាល អាចជារោគរាតត្បាតបន្ទាប់ពី កូវីដ
ពេលនេះ ពិភពលោកកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីទប់ស្កាត់ ការផ្ទុះឡើងនៃវីរុស Nipah បន្ទាប់ពីក្មេងប្រុសឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ដោយជំងឺដែលបណ្តាលឲ្យក្អួត ប្រកាច់និងហើមខួរក្បាលមួយនេះ។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា អត្រាមរណភាពរបស់វីរុស Nipah មានចន្លោះពី ៤០ ទៅ ៧៥ភាគរយ បើប្រៀបធៀបទៅនឹង ១ភាគរយ របស់ ជំងឺកូវីដ-១៩ ។
ចាប់តាំងពីខែកុម្ភៈមក មានការព្រួយបារម្ភថា វីរុសនេះអាចបង្កឲ្យមានជំងឺរាតត្បាតទូទាំងពិភពលោកបន្ទាប់ពីកូវីដ ព្រោះ Nipah មានអត្រានៃការបំប្លែងខ្លួនខ្ពស់។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយថា “វីរុសនេះ ត្រូវបានគេបង្ហាញពីការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងការផ្ទុះឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីសក្តានុពលរបស់ NiV ក្នុងការបង្កឲ្យមានជំងឺរាតត្បាតជាសកល”។
ក្រុមមន្រ្តីនៅក្នុងរដ្ឋ Kerala របស់ឥណ្ឌាមានការព្រួយបារម្ភ បន្ទាប់ពីក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានស្លាប់កាលពីចុងសប្តាហ៍ ដែលជាហេតុជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដានទំនាក់ទំនងរបស់គាត់ ជាមួយនឹងការឆ្លងថ្មីដែលត្រូវបានបញ្ជាក់រួចទៅហើយ។
យោងតាមរបាយការណ៍ ក្មេងប្រុសម្នាក់នេះបានទៅមន្ទីរពេទ្យពីរផ្សេងទៀត មុនពេលគាត់ស្លាប់ ដែលនេះមានន័យថា គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សរាប់រយនាក់។
ជំងឺដែលបណ្តាលមកពីសត្វប្រចៀវមួយនេះ បានបណ្តាលឲ្យក្អួត ប្រកាច់និងហើមខួរក្បាល។ វាក៏មានរយៈពេលបង្ករោគរហូតដល់ ៤៥ ថ្ងៃផងដែរ ដែលនេះមានន័យថា មនុស្សម្នាក់អាចរាលដាលជំងឺបានជាងមួយខែ មុនពេលធ្លាក់ខ្លួនឈឺ។
វេជ្ជបណ្ឌិត Melanie Saville ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង នៅសម្ព័ន្ធត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត បានប្រាប់ The Sun កាលពីដើមឆ្នាំនេះថា យើងត្រូវត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ធំ ហើយវាទំនងជាថា ការផ្ទុះឡើងថ្មីមួយទៀតនឹងកើតឡើងនាពេល អនាគត។
គួរបញ្ជាក់ថា ដោយសារតែសក្តានុពលគ្រោះថ្នាក់របស់វា Nipah ត្រូវបានចុះបញ្ជីជាភ្នាក់ងារបង្ករោគអាទិភាពមួយក្នុងចំណោម ១៦ ដែលចាំបាច់ត្រូវស្រាវជ្រាវដោយអង្គការសុខភាពពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ WHO ថា វីរុស Nipah ដែលផ្ទុះឡើងវិញនៅ ឥណ្ឌា គឺគ្រោះថ្នាក់ គ្មានវ៉ាក់សាំងការពារ និងមានអត្រាឆ្លងខ្លាំង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់