Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​អនុញ្ញាត​ឲ្យអាមេរិក​២០០​នាក់​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន

បានផុស

នៅ

យោងតាម​មន្ត្រី​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ តាលីបង់​បាន​អនុញ្ញាត​ឲ្យពលរដ្ឋ​អាមេរិក​២០០​នាក់ និង​ជន​ស៊ីវិល​ផ្សេង​ទៀត​ចាក់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថានតាម​ជើង​ហោះ​ហើរ​មិន​បាន​គ្រោង​ទុក។

មន្ត្រី​ដែល​បាន​និយាយ​ជា​មួយទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា តាលីបង់បាន​បញ្ជាក់​ពី​ការ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ដោយ​តំណាង​ពិសេស​របស់​អាមេរិក Zalmay Khalilzad។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហោះ​ហើរ​ត្រូវ​បាន​គេ​រំពឹងចាក​​ចេញ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ពី​ព្រលានយន្តហោះ​កាប៊ុល ប៉ុន្តែ​​មន្ត្រី​មិន​បាន​បញ្ជាក់​​ទេ​ថាតើ​ពលរដ្ឋ​អាមេរិក និង​ជន​ជាតិ​ផ្សេង​ៗ​ស្ថិត​នៅ​លើ​យន្តហោះ​​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​​ជាប់​គាំង​នៅទី​ក្រុង​ Mazar-i-Sharif ជា​ច្រើន​ថ្ងៃ​ដោយ​សារ​យន្តហោះ​ឯកជន​របស់​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ។

ចាប់​តាំង​ពី​កម្លាំង​ទ័ព​របស់​ប្រទេស​លោក​ខាង​លិច​បាន​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​កាល​ពី​ចុង​ខែ​សីហា​មក សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​កំពុង​ព្យាយាម​ស្វែង​រក​វិធីជម្លៀស​​ចេញ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជាប់​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន។

រដ្ឋាភិបាល​អង់គ្លេស​បាន​បង្កើត​គម្រោង​មួយ​ដែល​អនុញ្ញាត​ឲ្យ​អតីត​បុគ្គលិក​មាន​សិទ្ធិ​ផ្លាស់​ទី​លំនៅ​ទៅ​ចក្រភព​អង់គ្លេស និងមានមនុស្ស​ជា​ច្រើន​ត្រូវ​បាន​សង្គ្រោះ​តាម​រយៈគម្រោង​នេះ​សម្រាប់​ការ​ជម្លៀស​ចេញ។

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ចំពោះការ​ដាក់​ពាក្យ​របស់​ពួក​គេ ឬ​ពាក្យរបស់​ពួក​គេ​ត្រូវ​បាន​បដិសេធ ឬ​ក៏​បាន​ទទួល​ហើយ តែ​មិន​អាច​ទៅ​ដល់​ព្រលាន​យន្តហោះ​បាន។

កាល​ពី​ថ្ងៃ​ពុធម្សិល​មិញ អតីត​អ្នក​បក​ប្រែ​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​បង្ហាញ​ថា ហោច​ណាស់​កម្លាំង​ពិសេស​អាហ្វហ្គានីស្ថាន​​៤០០​នាក់​ដែល​បង្វឹក​ដោយ​ចក្រភព​អង់គ្លេស​កំពុង​លាក់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន និងអស់​សង្ឃឹម​ក្នុង​ការ​រត់​គេច​ទៅ​ចក្រភព​អង់គ្លេស។

លោក Rafi Hottak អាយុ​៣៥​ឆ្នាំ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​កម្លាំង​ពិសេស​អង់គ្លេស​នៅ​អាហ្វហ្គានីស្ថាន និង​ឥឡូវ​ស្ថិត​នៅ​ទី​ក្រុង Birmingham បាន​និយាយ​ថា លោកបាន​កំពុង​ប្រមូលបញ្ជី​ឈ្មោះអ្នក​កំពុង​លាក់​ខ្លួន​ទាំង​នោះ​ដើម្បី​ឲ្យ​ជួយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច៣៩ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ៤៩ នាទីutes មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម៥២ នាទីutes មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម