ព័ត៌មានអន្ដរជាតិ
ចិន ផ្តល់ជំនួយគ្រាអាសន្នសរុបជាទឹកប្រាក់ ៣១ លានដុល្លារ ឲ្យអាហ្វហ្គានីស្ថាន
ប្រទេសចិន បានសន្យាផ្តល់ជំនួយសរុបជាទឹកប្រាក់ ២០០ លានយ័ន (៣១ លានដុល្លារ) ដល់ប្រទេសអាហ្វហ្គានីស្ថាន ដោយជំនួយនោះ រួមមានការផ្គត់ផ្គង់ស្បៀងអាហារនិងវ៉ាក់សាំងកូវីដ។
ជំនួយនេះកើតឡើង ចំពេលទីក្រុងប៉េកាំងនិយាយថា ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់។

ទីក្រុងប៉េកាំងបន្ថែមថា ការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មី គឺជាជំហានចាំបាច់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញនៅ អាហ្វហ្គានីស្ថាន។
គណរដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ក្រុមតាលីបង់ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន។

ស្របពេលប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា ប្រទេសនេះនៅសល់ផ្លូវឆ្ងាយពីការទទួលស្គាល់រដ្ឋាភិបាលតាលីបង់នោះ ប្រទេសចិនស្រាប់បោះជំហានចូលយ៉ាងលឿន។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រកាសពីវិធានការជំនួយសម្រាប់អាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធជាមួយសមភាគីមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានមួយចំនួន មានដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ តាជីគីស្ថាន អ៊ូបេគីស្ថាននិងតួកមេនីស្ថាន។

ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវឲ្យប្រទេសទាំងនេះ សហការគ្នា ជួយអាហ្វហ្គានីស្ថាន។ លោកបន្ថែមថា ប្រទេសចិនក៏នឹងផ្តល់វ៉ាក់សាំងចំនួន ៣ លានដូសដល់ប្រទេសនេះផងដែរ។
គួរបញ្ជាក់ថា មន្រ្តីតាលីបង់ បានពណ៌នាប្រទេសចិន ថាជាដៃគូដ៏សំខាន់បំផុតរបស់អាហ្វហ្កានីស្ថាន និងបានដាក់ក្តីសង្ឃឹមលើការវិនិយោគនិងការគាំទ្ររបស់ចិន ដើម្បីស្តារប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះឡើងវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តាលីបង់ អនុញ្ញាត ឲ្យអាមេរិក ២០០ នាក់ ចាក ចេញ ពី អាហ្វហ្គានីស្ថាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត