ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចាប់ផ្ដើមបន្ថយការរឹតត្បិត ហើយចាត់ទុកកូវីដថា ជាជំងឺស្រដៀងនឹងគ្រុនផ្ដាសាយតាមរដូវវិញ
ក្រោយចំនួននៃការចាក់វ៉ាក់សាំងកើនឡើងនៅកូរ៉េខាងត្បូង មន្ត្រីសុខាភិបាលបាននិយាយថា ពួកគេកំពុងស្វែងរកមធ្យោបាយល្អ ជំនួសឲ្យការរឹតត្បិត ជាមួយនឹងគោលនយោបាយមួយ ដែលបង្កើតឡើងជុំវិញការរស់នៅជាមួយមេរោគនេះ អាចនឹងចាប់ផ្ដើមនៅខែ វិច្ឆិកា។

ខណៈពេលដែលការរឹតត្បិតតឹងរ៉ឹងបានផ្ទុះឡើងចុងក្រោយនេះ ដោយម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនត្អូញត្អែរថា ពួកគេកំពុងប្រឈមមុខការបិទទ្វារ ហើយកម្មករផ្សេងទៀតបានប្រកាសថា មានគម្រោងធ្វើបាតុកម្មនៅតាមទីក្រុងមួយចំនួនថែមទៀត។
មន្ត្រីជាន់ខ្ពស់សុខាភិបាលលោក Son Young Rae បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា“ នៅចុងខែតុលា មនុស្ស ៧០ភាគរយ នឹងត្រូវចាក់ថ្នាំបង្ការរោគពេញលេញ” ។ យើងរំពឹងថា ចាប់ពីខែ វិច្ឆិកា តទៅ យើងនឹងស្ថិតក្នុងស្ថានភាពមួយ គឺត្រូវពិនិត្យមើលឡើងវិញនូវការផ្លាស់ប្ដូរជាជំហានៗ ជារៀងរាល់ថ្ងៃ។ ហើយវិធានការអាចត្រូវបន្ធូរបន្ថយ និងត្រូវចាត់ទុកថា ជាជំងឺស្រដៀងនឹងគ្រុនផ្ដាសាយតាមរដូវវិញ។
ទោះយ៉ាងណា ព័ត៌មានលម្អិតនៃការផ្លាស់ប្តូរគោលនយោបាយ មិនត្រូវបានបង្ហាញទេ ប៉ុន្តែលោក Son និងមន្រ្តីផ្សេងទៀត បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនឹងធ្វើតាមដំណើរការបន្តិចម្តងៗ ជាជាងដកការរឹតបន្តឹងភ្លាមៗ ដូចប្រទេសខ្លះបានធ្វើ។

បន្ទាប់ពីមានការចាប់ផ្ដើមយឺតយ៉ាវ ក្នុងការផ្តល់វ៉ាក់សាំងនៅដើមឆ្នាំនេះ កូរ៉េខាងត្បូងបានបង្កើនការចាក់ថ្នាំបង្ការរោគរបស់ខ្លួនក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ដោយទទួលបានកំណត់ត្រាសរុបមួយថ្ងៃច្រើនជាង ១.៣៦ លានដូស កាលពីថ្ងៃអង្គារ។ គិតត្រឹមថ្ងៃពុធម្សិលមិញ ប្រជាជនចំនួន ៦១ភាគរយ បានទទួលដូសដំបូង ហើយប្រហែល ៣៧ភាគរយ ត្រូវបានចាក់ថ្នាំបង្ការរោគទាំងស្រុង៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង