ព័ត៌មានអន្ដរជាតិ
វៀតណាម ឲ្យយកមនុស្សទៅធ្វើតេស្តថ្នាំព្យាបាលកូវីដរបស់បារាំង ជាថ្នូរទទួលយកបច្ចេកវិទ្យា
ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃពុធទី០៨ខែកញ្ញាថា ខ្លួននឹងសហការជាមួយការធ្វើតេស្តលើមនុស្ស សម្រាប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់បារាំង ហើយក្រោយមក នឹងទទួលយកបច្ចេកវិទ្យារបស់ថ្នាំនេះ។

ថ្នាំ XAV-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Xenothera បានឆ្លងកាត់ដំណាក់កាលទី ១ និងទី ២ នៃការសាកល្បងលើមនុស្ស ដោយបង្ហាញថា វាមានសុវត្ថិភាពនិងប្រសិទ្ធភាពប្រឆាំងកូវីដ បន្សាបមេរោគកូរ៉ូណានិងកាត់បន្ថយការរលាក។
ក្រសួងសុខាភិបាលវៀតណាមនិយាយថា ខ្លួននឹងជួយដល់ការធ្វើតេស្តដំណាក់កាលទី ៣ លើមនុស្ស។

លោកស្រី Odile Duvaux សហស្ថាបនិកនិងជានាយកប្រតិបត្តិ Xenothera បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយក្រសួងនិងផ្ទេរបច្ចេកវិទ្យាផលិតកម្ម។
ការសាកល្បងលើមនុស្សចំពោះថ្នាំ XAV-19 ក៏កំពុងត្រូវបានធ្វើឡើងផងដែរ នៅប្រទេសបារាំង ក្រិក អេស្ប៉ាញនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត។

គួរបញ្ជាក់ថា វៀតណាមតែងតែស្វែងរកថ្នាំនិងការព្យាបាលជំងឺកូវីដបន្ថែមទៀតនៅជុំវិញពិភពលោក។ ថ្នាំមួយចំនួនដូចជា molnupiravir កំពុងឆ្លងកាត់ការសាកល្បងលើមនុស្សក្នុងប្រទេសវៀតណាម ហើយថ្នាំដទៃទៀតដូចជា remdesivir ត្រូវបានប្រើប្រាស់រួចទៅហើយដើម្បីព្យាបាលករណីធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។
ប្រទេសនេះមានករណីកូវីដចំនួន ៥៥៩,៣៤៧ ករណីនៅក្នុងរលកទី ៤ ដែលបានចាប់ផ្តើមកាលពីចុងខែមេសា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ បាងកក ប្រើរថយន្តក្រុង ចាក់វ៉ាក់សាំងចល័តជូន មនុស្សចាស់និងក្រុមងាយរងគ្រោះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់