ព័ត៌មានអន្ដរជាតិ
មកមើលរូបភាពសំណល់យោធាក្នុងមូលដ្ឋានទ័ពសូវៀតដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ
អ្នកថតរូបម្នាក់បានចាប់យករូបភាពមិនគួរឲ្យជឿនៃសំណល់យោធាដែលធ្លាប់តែអស្ចារ្យរបស់សហភាពសូវៀត។
រូបថតពីលើអាកាសបានបង្ហាញរថក្រោះយ៉ាងតិចមួយពាន់គ្រឿងដែលត្រូវបានគេបោះបង់ចោលនៅចុងភាគខាងកើតប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំ សហភាពសូវៀត។
រូបភាពមួយទៀតបានបង្ហាញពីយន្ដហោះចម្បាំងធុន MiG-23 ចំនួនពីរគ្រឿងដែលត្រូវបានទុកចោលអស់រយៈពេល២៥ឆ្នាំនៅឯអតីតមូលដ្ឋានសូវៀតដែលគេបោះបង់ចោល។
យន្ដហោះទាំងនោះត្រូវបានទុកចោលក្នុងឃ្លាំងនៅឯមូលដ្ឋានទ័ពអាកាស Sakhalin។
រូបភាពផ្សេងទៀតបានបង្ហាញពីជួរឧទ្ធម្ភាគចក្រដែលគេបោះបង់ចោល ដោយស្លាបនិងគ្រឿងមានតម្លៃផ្សេងទៀតត្រូវបានគេរុះរើ។
ឧទ្ធម្ភាគចក្រត្រូវបានទុកឲ្យច្រេះស៊ីបន្ទាប់ពីហិរញ្ញប្បទានរដ្ឋសម្រាប់សាលាហោះហើរបានបញ្ចប់។
រូបភាពទាំងនេះត្រូវបានថតដោយអ្នកថតរូបទីក្រុងមូស្គូឈ្មោះ Lana Sator នៅពេលនាងធ្វើដំណើរពាសពេញប្រទេសដោយរកឃើញវត្ថុសម័យដើមដែលត្រូវបានគេបំភ្លេចចោលក្នុងរដ្ឋកុម្មុយនិស្តដែលបានដួលរលំ។
ស្រ្តីអាយុ៣១ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំកំពុងព្យាយាមធ្វើឲ្យមនុស្សមានអារម្មណ៍បែបសិល្បៈនិងបរិយាកាសនិងថាមពលនៃទីកន្លែងដែលត្រូវគេបោះបង់ចោល។ រូបថតដែលខ្ញុំបានថតពីលើអាកាសមើលទៅពិតជាអស្ចារ្យនិងមានថាមពលណាស់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Sun
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan