ព័ត៌មានអន្ដរជាតិ
នៅប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ រោងចក្រផលិតវ៉ាក់សាំងប្រភេទ mRNA ដំបូងបង្អស់របស់ ចិន នឹងចាប់ផ្ដើមដំណើរការ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយប្រើបច្ចេកវិទ្យា mRNA ដំបូងបង្អស់របស់ប្រទេសចិន នឹងបើកដំណើរការនៅខែតុលាខាងមុខនេះ ។
មានទីតាំងនៅទីក្រុង Yuxi ខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន រោងចក្រនេះអាចផលិតវ៉ាក់សាំងប្រភេទ mRNA ចំនួន ២០០ លានដូសជារៀងរាល់ឆ្នាំ ។

រោងចក្រនេះនឹងផលិតវ៉ាក់សាំងប្រភេទ mRNA ឈ្មោះ ARCoV ដែលបង្កើតរួមគ្នាដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធានៃកងទ័ពរំដោះប្រជាជនចិន (PLA) ក្រុមហ៊ុនជីវសាស្ត្រ Suzhou Abogen និងជីវបច្ចេកវិទ្យា Walvax ។
វ៉ាក់សាំង ARCoV គឺប្រើបច្ចេកទេស mRNA កម្រិតខ្ពស់ដូចវ៉ាក់សាំង Pfizer-BioNTech និង Moderna ដែលទាំងពីរនេះមានប្រសិទ្ធភាពប្រហែល ៩៥ ភាគរយ ពោលវាខ្ពស់បំផុតក្នុងចំណោមវ៉ាក់សាំងការពារកូវីដដែលបានអនុម័តទាំងអស់ ។

លោកស្រី Ying Bo ស្ថាបនិកក្រុមហ៊ុនជីវសាស្ត្រ Suzhou Abogen បានប្រាប់វិទ្យុជាតិចិន (CNR) កាលពីខែមេសាថា ការសាកល្បងព្យាបាលដំណាក់កាលទី ១ និងទី ២ នៃវ៉ាក់សាំងចិន ដែលបានធ្វើឡើងនៅក្នុងប្រទេសចិនបានបង្ហាញថា វាអាចប្រៀបធៀបជាមួយវ៉ាក់សាំង mRNA នៅក្រៅប្រទេសចំនួនពីរ ។
ទន្ទឹមនោះ ប្រទេសម៉ិកស៊ិក និងឥណ្ឌូណេស៊ី បានអនុម័តវ៉ាក់សាំង ARCoV សម្រាប់ការសាកល្បងដំណាក់កាលទី ៣ ខណៈការសាកល្បងនេះបង្ហាញប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា Delta ។

វ៉ាក់សាំង ARCoV អាចត្រូវបានរក្សាទុករយៈពេលជាង ១ សប្តាហ៍នៅសីតុណ្ហភាព ២០ ទៅ ២២ អង្សាសេ និងយូរជាងនេះនៅ ៤ អង្សាសេ ពោលមានន័យថាវាងាយស្រួលក្នុងការដឹកជញ្ជូន ។
ចំណែកនៅក្នុងការប្រៀបធៀបជាមួយវ៉ាក់សាំង Pfizer-BioNTech វិញត្រូវតែដឹកជញ្ជូននៅសីតុណ្ហភាពត្រជាក់បំផុតចន្លោះ ដកពី ៨០ ទៅដក ២០ អង្សាសេ ខណៈវាអាចត្រូវបានរក្សាទុកនៅក្នុងទូទឹកកកស្តង់ដារមួយនៅសីតុណ្ហភាពដក ២០ អង្សាសេរយៈពេល ២ សប្តាហ៍ ហើយវ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Moderna ត្រូវតែរក្សាទុកនៅសីតុណ្ហភាពដក ២០ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា