Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ ហាមស្រីៗលេងកីឡា ព្រោះខ្លាចគេឃើញមុខនិងដងខ្លួន

បានផុស

នៅ

ក្រុមតាលីបង់ នឹងហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យលេងកីឡានោះទេ ព្រោះមុខនិងដងខ្លួនរបស់ពួកគេនឹងបង្ហាញឲ្យគេឃើញ។ នេះបើតាមការអះអាងរបស់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយម។

ក្រុមជីហាដនេះ បានបញ្ជាឲ្យស្ត្រីទាំងអស់ស្នាក់នៅផ្ទះជា “នីតិវិធីបណ្តោះអាសន្ន” ហើយពួកគេបានបង្ក្រាបការតវ៉ាដែលដឹកនាំដោយស្ត្រី និងបានតែងតាំងគណៈរដ្ឋមន្ត្រីសុទ្ធតែបុរសកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ដែលត្រូវបានជ្រើសរើសថ្មីគឺលោក Ahmadullah Wasiq បានបញ្ជាក់ពីការបកស្រាយច្បាប់ Sharia របស់ក្រុមតាលីបង់ ទាក់ទងនឹងកីឡារបស់ស្ត្រី។

លោក Wasiq បានប្រាប់ទូរទស្សន៍ SBS អូស្រ្តាលីថា “ខ្ញុំមិនគិតថាស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យលេងកីឡាគ្រីកឃីតនោះទេ ព្រោះវាមិនចាំបាច់ឡើយដែលស្ត្រីគួរលេងកីឡាគ្រីកឃីត”។

នៅក្នុងកីឡាគ្រីកឃីត ពួកគេអាចប្រឈមមុខនឹងស្ថានការណ៍ដែលមុខនិងដងខ្លួនរបស់ពួកគេនឹងមិនត្រូវបានបិទបាំង។ សាសនាឥស្លាម មិនអនុញ្ញាតឲ្យស្ត្រីត្រូវបានគេមើលឃើញដូចនេះទេ។

វាគឺជាយុគសម័យសារព័ត៌មាន ហើយវានឹងមានរូបថតនិងវីដេអូ ហើយបន្ទាប់មកមនុស្សមើលឃើញវា។ ចក្រភពឥស្លាមអាហ្វហ្គានីស្ថាន មិនអនុញ្ញាតឲ្យស្ត្រីលេងកីឡាគ្រីកឃីតឬលេងកីឡាប្រភេទណា ដែលពួកគេបង្ហាញខ្លួនឲ្យគេឃើញឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ មានឆន្ទៈភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ប្រទេស រួមទាំង អាមេរិក តែលើកលែងប្រទេសមួយ

ចុចអាន៖ ស្រីលង្កា​ស្នើ​ឲ្យ​ស្ត្រី​ពន្យារ​ពេលមាន​ផ្ទៃ​ពោះ​ព្រោះ​ហានិភ័យកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម