ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំងកូវីដ ៨០ លាននាក់
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកចំនួន ៨០ លាននាក់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយបានសួរពួកគេថា តើនៅចាំអីទៀត?
លោកបាននិយាយក្នុងសុន្ទរកថានៅសេតវិមានថា “នេះមិនមែននិយាយអំពីសេរីភាពឬជម្រើសផ្ទាល់ខ្លួនទេ។ វានិយាយអំពីការការពារខ្លួនអ្នកនិងអ្នកនៅជុំវិញអ្នក មនុស្សដែលអ្នកធ្វើការជាមួយ មនុស្សដែលអ្នកយកចិត្តទុកដាក់ មនុស្សដែលអ្នកស្រលាញ់។ ការងាររបស់ខ្ញុំក្នុងនាមជាប្រធានាធិបតី គឺត្រូវការពារជនជាតិអាមេរិកទាំងអស់”។
យើងបានអត់ធ្មត់ប៉ុន្តែការអត់ធ្មត់របស់យើងគឺលែងមានហើយ។ ហើយការបដិសេធរបស់អ្នកបានធ្វើឲ្យយើងទាំងអស់គ្នាខាតបង់។ ដូច្នេះសូមធ្វើរឿងត្រឹមត្រូវ។
សុន្ទរកថារបស់លោក បៃដិន គឺជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ពីសុន្ទរកថាមុនៗស្តីពីជំងឺរាតត្បាត។ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ ជាមួយអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយបង្ហាញពីការលែងអត់ធ្មត់ ជាមួយនឹងការសម្រេចចិត្តរបស់ពួកគេដែលមិនទៅចាក់ថ្នាំបង្ការ។
លោក បៃដិន បានចោទប្រកាន់អ្នកមិនចាក់វ៉ាក់សាំងថា ធ្វើឲ្យមន្ទីរពេទ្យណែនតាន់តាប់និងរំខានដល់បន្ទប់សង្គ្រោះបន្ទាន់ ដោយមិនទុកកន្លែងសម្រាប់អ្នកដែលគាំងបេះដូងឬអ្នកជំងឺមហារីក។
ស្របពេលជាមួយគ្នានោះ លោកក៏បានគូសបញ្ជាក់ផងដែរ ពីអាណត្តិរដ្ឋាភិបាលថ្មីជាបន្តបន្ទាប់ដែលនឹងតម្រូវឲ្យមានការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនអាមេរិកដែលមានការងារធ្វើ ពីរភាគបី។ និយោជិកសហព័ន្ធដែលបដិសេធ អាចត្រូវបានបណ្តេញចេញ ហើយក្រុមហ៊ុនដែលមិនគោរពតាម នឹងប្រឈមការផាកពិន័យជាទឹកប្រាក់រាប់ពាន់ដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋរួមទាំងអភិបាលនានា បានហៅបទបញ្ជានេះថាជាការបង្ខិតបង្ខំនិងមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងនៅតុលាការនិងតាមច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខាននិយាយគ្នា៧ខែ ជួបគ្នាលើកនេះ ចូ បៃដិន និងស៊ី ជីនពីង លើកឡើងបញ្ហាអ្វីខ្លះ?
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់