Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន តម្រូវឲ្យនិយោជកដែលមាននិយោជិតលើស ១០០ នាក់ អនុវត្ត “វ៉ាក់សាំងកាតព្វកិច្ច” ឬធ្វើតេស្តប្រចាំសប្តាហ៍

បានផុស

នៅ

រដ្ឋបាលលោក បៃដិន កំពុងតម្រូវឲ្យនិយោជកដែលមាននិយោជិតលើស ១០០ នាក់ត្រូវកំណត់វ៉ាក់សាំងកាតព្វកិច្ចលើពួកគេ ឬធ្វើតេស្តប្រចាំសប្តាហ៍ ដែលការទាមទារនេះនឹងប៉ះពាល់ដល់កម្មករជាង ៨០ លាននាក់។

រដ្ឋបាលនេះ ក៏នឹងអនុវត្តការផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ ១៤,០០០ ដុល្លារក្នុងមួយករណីផងដែរ ចំពោះនិយោជកដែលមិនអើពើនឹងអាណត្តិទាំងនេះ។

ការទាមទារនេះ គឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលលោក បៃដិន បានបង្ហាញកាលពីរសៀលថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក)។

ផែនការនោះរួមមាន កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់និយោជិតសហព័ន្ធ អ្នកម៉ៅការទីភ្នាក់ងារសហព័ន្ធនិងបុគ្គលិកនៅគ្រប់មណ្ឌលថែទាំសុខភាពដែលទទួលបានមូលនិធិសហព័ន្ធពី Medicare ឬ Medicaid។

មិនដូចនិយោជិតនៅក្រុមហ៊ុនឯកជនទេ បុគ្គលិកទាំងនេះនឹងមិនអាចជ្រើសរើសយកការធ្វើតេស្តជាប្រចាំ ជំនួសឲ្យការចាក់វ៉ាក់សាំងបានឡើយ។

លោកបៃដិន បាននិយាយកាលពីខែមុនថា បុគ្គលិកសហព័ន្ធ ត្រូវចាក់វ៉ាក់សាំងឲ្យបានពេញលេញឬធ្វើតេស្តឲ្យបានទៀងទាត់និងពាក់ម៉ាស។ លោកក៏បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់បុគ្គលិកមណ្ឌលថែទាំផងដែរ។

តាមរយៈការណែនាំអំពីអាណត្តិថ្មីនេះ លោកបៃដិនសង្ឃឹមថា នឹងអាចប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងរបស់វីរុសកូវីដបំប្លែងខ្លួន Delta នៅសហរដ្ឋអាមេរិកបាន។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានឲ្យដឹងថា វីរុសបំប្លែងខ្លួននេះ គ្របដណ្តប់រហូតដល់ទៅជាង ៩០ភាគរយឯណោះ នៃករណីកូវីដនៅសហរដ្ឋអាមេរិក។

ថ្វីត្បិតតែករណីប្រចាំថ្ងៃបានចាប់ផ្តើមធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែវានៅតែមានការឆ្លងជាមធ្យមប្រហែល ១៣៦,០០០ ករណីក្នុងមួយថ្ងៃដដែល។

រីឯអត្រាការចូលព្យាបាលក្នុងមន្ទីរពេទ្យ​ និងការស្លាប់នៅតែមានកម្រិតខ្ពស់ដដែល ពោលមួយថ្ងៃមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យប្រហែល ១០០,០០០ នាក់និងស្លាប់ប្រហែល ១,០០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ លោក ចូ បៃដិន ប្រកាសសង្គ្រាមជាមួយជនជាតិអាមេរិកមិនទាន់ចាក់វ៉ាក់សាំងកូវីដ ៨០ លាននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម