Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ថា ស្រ្តីគួរនៅផ្ទះ ចាំតែសម្រាលកូនទៅ

បានផុស

នៅ

អ្នកនាំពាក្យក្រុមតាលីបង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានថ្ងៃស្ត្រីឡើងកាន់តំណែងជារដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនេះបានឡើយ ព្រោះវាជាបន្ទុកមួយដែលពួកគេមិនអាចទ្រាំទ្របាន ហើយពួកគេគួរតែនៅផ្ទះចាំតែសម្រាលកូនទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TOLO News អាហ្វហ្គានីស្ថាន អ្នកនាំពាក្យលោក Sayed Zekrullah Hashimi បានប្រកាសថា ក្រុមតាលីបង់មិនចាត់ទុកស្ត្រីជាពាក់កណ្តាលនៃសង្គមឡើយ ហើយថា ការអនុញ្ញាតឲ្យស្ត្រីម្នាក់ក្លាយជារដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល ដូចជាដាក់អំរែកលើស្មារបស់ពួកគេអ៊ីចឹង។

វីដេអូនេះ បានបង្ហាញការសន្ទនារវាងលោក Hashimi និងអ្នកយកព័ត៌មាន TOLO News ដោយលោក Hashimi ប្រកាសថា “ស្ត្រីតវ៉ានៅតាមដងផ្លូវ មិនមែនជាស្ត្រីអាហ្វហ្គានីស្ថានទេ។ ស្ត្រីអាហ្វហ្គានីស្ថាន គឺជាអ្នកដែលផ្តល់កំណើតដល់ប្រជាជនអាហ្វហ្គានីស្ថាន និងអប់រំពួកគេអំពីក្រមសីលធម៌ឥស្លាម”។

Spokesman Sayed Zekrullah Hashimi declared that the Taliban 'do not consider women to be half of the society' and that allowing a woman to become a government minister would be to 'put something on her neck that she can't carry'
អ្នកនាំពាក្យក្រុមតាលីបង់លោក Sayed Zekrullah Hashimi

ក្រុមយុទ្ធជនតាលីបង់ បានប្រឈមមុខនឹងការតវ៉ា ដឹកនាំដោយស្ត្រីកាលពីថ្ងៃពុធទី ៨ ខែកញ្ញា បន្ទាប់ពីពួកគេបានប្រកាសរដ្ឋាភិបាលបណ្តោះអាសន្នសុទ្ធតែជាបុរស គ្មានស្ត្រីសូម្បីម្នាក់ ហើយបន្ទាប់មកបានហាមឃាត់ស្ត្រីមិនឲ្យចូលរួមក្នុងការលេងកីឡាណាមួយឡើយ។

ក្រុមបាតុករដែលមានកំហឹង បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានី ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តនេះ ហើយមានរូបភានៃការបង្ក្រាបយ៉ាងច្រើន បានលេចឡើងលើបណ្តាញសង្គម៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមតាលីបង់ បាញ់គ្រាប់ពិតលើការតវ៉ា សម្លាប់បាតុករ ៤នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម