Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈនេះរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាម

បានផុស

នៅ

នេះគឺជាដំណើរទស្សនកិច្ចលើកទី ២ ហើយរបស់រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី មកកាន់តំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយខណៈនេះលោកកំពុងចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសវៀតណាម ពោលចាប់ពីថ្ងៃសុក្រមកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមក្រសួងការបរទេសចិនបានឲ្យដឹងថា លោក វ៉ាង យី ជាមន្រ្តីជាន់ខ្ពស់ចិនចុងក្រោយបង្អស់ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់តាំងពីខែមេសា ។

ទន្ទឹមនោះ លោក វ៉ាង យី ត្រូវបានគេរំពឹងថានឹងជួបសមភាគីរបស់លោកគឺលោក Bui Thanh Son នៅទីក្រុងហាណូយ មុនពេលធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ចិន-វៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ។

បន្ទាប់មកលោក វ៉ាង យី នឹងធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់មកទៀតលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ។

បន្ទាប់ពីនោះលោក វ៉ាង យី នឹងហោះហើរទៅកាន់ទីក្រុងសេអ៊ូលនៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងលោក Chung Eui-yong និងប្រធានាធិបតីលោក Moon Jae-in ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ SCMP

ចុចអាន ៖ ដឹងគោលបំណងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម