Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ

បានផុស

នៅ

ក្រុមហ៊ុន Sinopharm កំពុងធ្វើការលើការផលិតថ្នាំគ្រាប់ ពីរប្រភេទ ដែលអាចព្យាបាលជំងឺ កូវីដ -១៩ ជាពិសេស។

លោក Zhang Yuntao អនុប្រធាននិងជាប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា​ ថ្នាំនេះ មានប្រសិទ្ធភាពជាចម្បងលើអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬមធ្យម។ វាផ្អែកលើទិន្នន័យពីការប្រើប្រាស់គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បងនាពេលបច្ចុប្បន្ន។

ថ្នាំទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាបមេរោគ និងកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Zhang ប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។

កាលពីដើមខែនេះ ក្រុមហ៊ុន Sinopharm បានឲ្យដឹងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២១ថា ថ្នាំព្យាបាលកូវីដដំបូងគេបង្អស់របស់ពិភពលោក ដែលផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស បង្កើតឡើងពីប្លាស្មាពីអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយ នឹងត្រូវធ្វើតេស្តព្យាបាល ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។

នេះបង្ហាញថា ក្រុមអ្នកស្រាវជ្រាវនិងផលិតថ្នាំចិន គឺស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការស្រាវជ្រាវនិងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ វៀតណាម គ្រោងប្រើប្រាស់ថ្នាំចាក់មួយប្រភេទ សម្រាប់ព្យាបាល កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម