ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលវៀតណាម រ៉ាប់រងចិញ្ចឹមកុមារកំព្រាដោយសារកូវីដ ដល់អាយុ២២ឆ្នាំ
កុមារដែលបាត់បង់ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការឧបត្ថម្ភប្រចាំខែ អាហារូបករណ៍និងការលើកលែងការសិក្សារហូតដល់ពួកគេមានអាយុ ២២ ឆ្នាំ។

មន្ត្រីក្រុងបានឲ្យដឹងថា កុមារកំព្រាអាយុក្រោម ៤ ឆ្នាំនឹងទទួលបានប្រាក់ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ) ក្នុងមួយខែរហូតដល់ពួកគេឈានដល់អាយុ ៥ ឆ្នាំ។ កុមារដែលមានអាយុ៥ឆ្នាំឡើង នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥៤ ម៉ឺនដុង (២៣.៧២ ដុល្លារ)។
កុមារកំព្រា ក៏នឹងទទួលបានប័ណ្ណធានារ៉ាប់រងវេជ្ជសាស្រ្ត និងការលើកលែងការសិក្សារហូតដល់អាយុ ១៦ ឆ្នាំ ហើយនឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍សង្គមរហូតដល់អាយុ ២២ ឆ្នាំផងដែរ ប្រសិនបើពួកគេបន្តការសិក្សា។

គ្រប់សង្កាត់និងទីក្រុង Thu Duc បានផ្តល់ប្រាក់ឧបត្ថម្ភពី ៣ ទៅ ៤ លានដុងសម្រាប់កុមារកំព្រាម្នាក់ៗ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនផងដែរ។ តំបន់ផ្សេងៗ និងនាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលរបស់ទីក្រុងហូជីមិញ បានអំពាវនាវឲ្យមានការឧបត្ថម្ភ ដើម្បីផ្តល់លទ្ធភាពឲ្យកុមារទទួលបានឧបករណ៍អេឡិចត្រូនិក សម្រាប់ការរៀនតាមអនឡាញ។
លោក Tan និយាយថា ភ្នាក់ងារសង្គមជាច្រើន កំពុងបង្កើតកម្មវិធីដើម្បីផ្តល់អាហារូបករណ៍ដល់កុមារកំព្រា។

ទន្ទឹមនឹងនេះ កុមារដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នឹងទទួលបានជំនួយទឹកប្រាក់ ១ លានដុង, ៨០,០០០ ដុងសម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ហើយថ្លៃមន្ទីរពេទ្យទាំងអស់ដែលទាក់ទងនឹងជំងឺរាតត្បាតនឹងត្រូវគេបង់ឲ្យ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាកុមារជាង ១១,៨០០ នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមដើមខែកញ្ញា ដោយក្នុងនោះ មានជាង ៣,០០០ នាក់នៅទីក្រុងហូជីមិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ឲ្យយកមនុស្សទៅធ្វើតេស្តថ្នាំព្យាបាលកូវីដរបស់បារាំង ជាថ្នូរទទួលយកបច្ចេកវិទ្យា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ